ធ្វើសកម្មភាពដើម្បីវៀតណាមវិបុលភាព
23/09/2019 09:17
(VOVWORLD) -យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សំរាប់ដំណាក់កាល ២០២១-២០៣០ មានអត្ថន័យដ៏សំខាន់ពិសេសក្នុងការនាំវៀតណាមបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ចេញពីបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនាឆ្នាំ ២០៣០ និងអនុវត្តន៍ជាក់ស្ដែងនូវសេចក្តីប្រាថ្នាក្លាយទៅជាប្រទេសវិបុលភាពនាក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាបង្កើតរដ្ឋ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០៤៥) ។
វៀតណាមកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំរាប់ដំណាក់កាល ២០២១-២០៣០ក្នុងបរិបទដែលអន្តរជាតិ និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញ។ ក្នុងស្ថានភាពនេះ រដ្ឋាភិ បាលវៀតណាមបានកំណត់ថា ត្រូវបន្តអនុវត្តន៍យុទ្ធសាស្ត្រលោតផ្លោះចំនួន ៣ ស្ដីពីការសុក្រិតរបៀបរបបអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកប្រភពធនធានមនុស្សជាមួយនឹងទស្សននានា។ ទាំងនេះក៏ជាតម្លៃស្នូលនៃអនុសាសន៍ ដែលត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិលើកឡើង នៅក្នុងវេទិកាកំណែទម្រង់ និងអភិវឌ្ឍន៍វៀត ណាមនាឆ្នាំ ២០១៩ នៅទីក្រុងហាណូយកាលពីថ្ងៃទី ២១ ខែធ្នូកន្លងទៅ។
Related








