VOV WorldVOV World
ទិតៀនចំណុចសំខាន់នយោបាយក្នុងការងារកសាងបក្ស។
01/02/2013 08:46
VOV-ពេលវេលារំលឹកខួបលើកទី៨៣ទិវាបង្កើតបក្ស កុម្មុយនីស្តវៀតណាម (ទី៣កុម្ភៈ) ក៏ជាពេលវេលាកត់ សម្គាល់រយៈពេល១ឆ្នាំលាតត្រដាងអនុវត្តសេចក្តីសំ រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១អំពីបញ្ហាបន្ទាន់ មួយចំនួនក្នុងការកសាងបក្សនា​បច្ចុប្បន្ន ក្នុងនោះមានសកម្មភាពទិតៀននិងស្វ័យ ទិតៀនក្នុងបក្សទាំងមូល។ វគ្គ​ជីវភាពនយោបាយដ៏ទូលំទូលាយនេះបានបង្កើត ប្រតិកម្មសកម្ម ដែលរួមចំណែកទៅក្នុងភារកិច្ចកសាងនិងរៀបចំបក្ស។
ទិតៀនចំណុចសំខាន់នយោបាយក្នុងការងារកសាងបក្ស។
សន្និបាតកម្មាភិបាលទូទាំងប្រទេសណែនាំដំណើរការទិតៀននិងស្វ័យទិតៀន។         VOV-សកម្មភាពទិតៀននិងស្វ័យទិតៀនក្នុងបក្សកុម្មុយនីស្តវៀតណាមត្រូវ​បានដំណើរការជាប្រចាំពីមុនមក។ ប៉ុន្តែការទិតៀននិងស្វ័យទិតៀនតាមស្មារតី​ នៃ​សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤អំពីបញ្ហាចាំបាច់មួយចំនួនក្នុងការកសាង បក្ស​នាបច្ចុប្បន្នដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១២ជាវគ្គជីវភាពនយោបាយ សំខាន់ពិសេសដើម្បីភាពស្អាតស្អំរឹងមាំរបស់បក្សនិងជាចំណុចសំខាន់ក្នុងការ ងារកសាងបក្ស។ បណ្ឌិត Nguyen Duc Ha ប្រធាននាយករដ្ឋានមូលដ្ឋានបក្ស គណៈ​ចាត់តាំងមជ្ឈឹមបានឲ្យដឹងថា៖         “វគ្គទិតៀននិងស្វ័យទិតៀនលើកនេះដំណើរការក្នុងបក្សទាំងមូល។​ លើក នេះ​យើងបានធ្វើពីលើចុះក្រោមនិងពីក្នុងទៅក្រៅ អនុវត្តក្នុងសមូហភាពមុន បុគ្គលក្រោយ។ និង​ជាពិសេសអង្គការបុគ្គលរួមយោបល់មុនពេលដំណើរការ ទិតៀន។”         កំពូលនៃវគ្គទិតៀននិងស្វ័យទិតៀនក្នុងបក្សបានប្រព្រឹត្តទៅចាប់ពីខែសីហា​ ដល់ខែធ្នូឆ្នាំ២០១២ ចាប់ផ្ដើមពីការិយាល័យនយោបាយគណៈលេខាដល់គណៈ​កម្មាធិការបក្សសមូហភាពថ្នាក់ដឹកនាំស្ថាប័នអង្គភាពនិងកម្មាភិបាលបក្ខជន ម្នាក់ៗក្នុងបក្សទាំងមូលពីមជ្ឈឹមដល់មូលដ្ឋាន។ វគ្គជីវភាពនយបាយនេះក្នុងឆ្នាំ ២០១២ទទួលបានលទ្ធផលសកម្ម។​សាស្ត្រាចាររងបណ្ឌិត Vu Van Phuc អគ្គនិព័ន្ធនាយកទស្សនាវដ្តីបក្សកុម្មុយនីស្តបានចាត់ទុកថា៖         “លទ្ធផលមុនបង្អស់គឺការធ្វើជាគំរូរបស់សមូហភាពការិយាល័យនយោបាយ គណៈលេខានិងសមាជិកម្នាក់ៗ។ នោះគឺជាមូលដ្ឋានដើម្បីកម្មាភិបាលបក្ខជននិង​អង្គការមូលដ្ឋានបក្សអនុវត្តការទិតៀនយ៉ាងម៉ត់ចត់។ ការទិតៀន​ការិយាល័យ នយោបាយគណៈលេខាបានបង្កើតការផ្លាស់ប្តូរថ្មីក្នុងសតិអារម្មណ៍គំនិតគិតគូរ បស់កម្មាភិបាលបក្ខជន។” សាស្ត្រាចាររងបណ្ឌិត Vu Van Phuc អគ្គនិព័ន្ធនាយកទស្សនាវដ្តីបក្សកុម្មុយនីស្ត         ទន្ទឹមនឹងសកម្មភាពទិតៀននិងស្វ័យទិតៀន ការងារកសាងបក្សក្នុងឆ្នាំ​ ២០១២​​នៅ​យកចិត្តទកដាក់ជាពិសេសដល់ការធ្វើគំរូរបស់អ្នក​ប្រមុខអង្គការនិង អង្គភាព។ ប្រសិទ្ធភាពរបស់វគ្គជីវភាពនយោបាយ នេះជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះភារកិច្ច​កសាងនិងរៀបចំបក្ស ជាជំហានដំបូងទប់ស្កាត់ឱនភាពអំពី សតិអារម្មណ៍​សិលធម៍របៀបរស់នៅមួយផ្នែករបស់កម្មាភិបាលបក្ខជន។ សាស្ត្រាចារងបណ្ឌិត Vu Van Phuc បានសង្កត់ធ្ងន់ថា៖         “កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ ពីកម្មាភិបាលស្នូល ជាន់ខ្ពស់បំផុតរបស់ បក្ស ដល់កម្មាភិបាល បក្ខជនសុទ្ធតែត្រូវឆ្លុះមើលខ្លួនឯងថាផ្នែកណាខ្លាំងផ្នែក ណាខ្សោយសមូហភាពផ្តល់មតិចំពោះ កម្មាភិបាលម្នាក់ៗ​បក្ខជន​ម្នាក់ៗ ដើម្បី មនុស្សម្នាក់ៗ រកឃើញនូវគុណវិបត្តិ គុណសម្បត្តិ ដើម្បីជំនះពុះពារ។ ទីពីរគឺ  តាមរយះការអនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកទី ៤​ប្រជាជន  ក៏ត្រូវចូលរួមពិនិត្យមើលយ៉ាងហ្ម៉ត់ចត់ជាង និងក្តាប់ជាប់ជាង ការងារហាត់ ពត់លត់ដំរបស់​អង្គការបក្សនិមួយៗ កម្មាភិបាលម្នាក់ៗ និងបក្ខជនម្នាក់ៗ។ ”         សកម្មភាពទិតៀននិងស្វ័យទិតៀន តាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃ​សន្និបាតមជ្ឈឹម លើកទី ៤ ក្នុងឆ្នាំ ២០១២ បានក្លាយទៅជាព្រឹត្តិការណ៍ នយោបាយលេចធ្លោ ក្នុងបក្ស មានការជះឥទ្ធិពលសំខាន់ចំពោះការកសាង និងរៀបចំបក្ស  សំដៅលើកកំពស់ប្រសិទ្ធភាពការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាម៕