VOV WorldVOV World
ទំនាក់ទំនងវៀតណាម-EU ឈានចូលស៊ីជំរៅ
02/11/2012 08:35
(VOV WORLD)_នាថ្ងៃទី ២ វិច្ឆិកា ប្រធានក្រុមប្រឹក្សារ ទ្វីបអឺរ៉ុប​ Herman​ ​Van Rompuy និង​លោកជំទាវ បាន បញ្ចប់ដំណើរ​ទស្សនកិច្ចជាផ្លូវ​ការនៅ​វៀត​ណាម​។​លទ្ធ ផលនៃ​ដំណើរ ទស្សនកិច្ចនៅវៀតណាមលើកដំបូង ​ របស់លោក Herman Van Rompuy តាំងពីពេល​ភាគី ទាំងពីរ បង្កើត​ទំនាក់​ទំនងការទូត ​(ឆ្នាំ១៩៩០)បាន​សរអោយ ឃើញថា៖សរសរចំនួន៣​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម ​​នយោបាយ និង​កិច្ចសហប្រតិបត្តិ​ការ អភិវឌ្ឍន៍នោះ​ បន្តជាកត្តាស្នូលនៃ​ទំនាក់ទំនង ​វៀតណាម EU ក្នុងរយះពេលខាងមុខ​។​​
ទំនាក់ទំនងវៀតណាម-EU ឈានចូលស៊ីជំរៅ
(VOV WORLD)_នាថ្ងៃទី ២ វិច្ឆិកា ប្រធានក្រុមប្រឹក្សារ ទ្វីបអឺរ៉ុប​ Herman​ ​Van Rom puy និង​លោកជំទាវ បានបញ្ចប់ដំណើរ​ទស្សនកិច្ចជាផ្លូវ​ការនៅ​វៀត​ណាម​ ក្នុង​រយះ ពេល ​៣ថ្ងៃ (ពីថ្ងៃទី ​៣១ ​តុលា​ ដល់ថ្ងៃទី ២ ​វិច្ឆិកា​) ​តាមសេចក្ដី​អញ្ចើញរបស់ប្រធាន រដ្ឋវៀតណាម លោកTruong Tan Sang។​លទ្ធផលនៃ​ដំណើរទស្សនកិច្ចនៅវៀតណាម លើកដំបូង ​ របស់លោក  Herman Van Rompuy  តាំងពីពេល​ភាគីទាំងពីរ បង្កើត​ទំនាក់​ ទំនងការទូត ​(ឆ្នាំ ១៩៩០)  បាន​សរអោយឃើញថា៖សរសរចំនួន៣​សេដ្ឋកិច្ច ពាណិជ្ជ​ កម្ម ​​នយោបាយ និង​កិច្ចសហប្រតិបត្តិ​ការ អភិវឌ្ឍន៍នោះ​ បន្តជាកត្តាស្នូលនៃ​ទំនាក់ទំ នង ​វៀតណាម EU ក្នុងរយះពេលខាងមុខ​។​​ ទំនាក់ទំនង វៀតណាម- EU ឈានចូលស៊ីជំរៅ(internet) មុនបង្អស់ អំពីវិស័យនយោបាយ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ ប្រមុខ ស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតរបស់ EU លោក Herman Van Rompuy ត្រូវបាន​បណ្ដា​ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់បក្ស រដ្ឋ ​រដ្ឋាភិបាល ​និងរដ្ឋសភាវៀត​ណាម​ទទួលជួប ភារកិច្ច។ នៅក្នុង​ជំនួបទាំងនេះ ថ្នាក់ដឹកនាំ​វៀតណាម​គ្រប់រូប សុទ្ធតែបានអះអាងថា៖​បក្ស និងរដ្ឋវៀតណាម ជានិច្ច​កាល​រក្សារ​គោលមាគា៍ផ្លាស់ប្តូរថ្មី ​និង​គោលនយោបាយ កិច្ចការបរទេសបើកទូលាយ​គោរពការបង្កើនទំនាក់ទំនង សហប្រតិបត្តិការលើ​ច្រើន វិស័យជាមួយEU។​ ថ្នាក់ដឹកនាំភាគីទាំងពីរ​ បានឯកភាពអំពីទស្សនះ នឹងសហប្រតិបត្តិ ការលើ​បណ្ដាវេទិកា នៅក្នុងតំបន់និងអន្តរជាតិ ពិសេសគឺនៅអង្គការសហប្រជាជាតិ សន្និសីទជាន់ខ្ពស់ ​អាស៊ី-អឺរ៉ុប (ASEM)និងក្នុងក្រខ័ណ្ឌនៃកិច្ច​សហ​ប្រតិ​ប​ត្តិ​ការ ASEAN - EU។ ក្រៅពីនោះ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ដល់ការ​ចាំបាច់​ធានាសន្តិសុខ  សុវត្ថិ ភាព និងសេរីភាពនាវាចរណ៍ នៅសមុទ្រខាងកើត និង​គាំទ្រការដោះស្រាយ រាល់ការ ជំលោះដោយសន្តិវិធី​ និងផ្អែកទៅលើ​មូលដ្ឋាន​ច្បាប់អន្តរជាតិ។ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ថ្នាក់ដឹកនាំវៀតណាមនិង EU ឯកភាពបន្តជំរុញ និងបង្ក លក្ខណៈងាយស្រួល​ថែម​ទៀត​សំរាប់​អង្គភាព​អាជីវកម្មនៃភាគីទាំង ២ ក្នុងការ វិនិយោគ ធ្វើអាជីវកម្ម យូរអង្វែងនៅទីផ្សារ​របស់​គ្នា។  EU ក៏បានសន្យាជំរុញការចរចារ ដើម្បីភាគីទាំង ២ អាចចុះហេត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) វៀត ណាម-EU និងជំរុញការទទួលស្គាល់ បែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម​យ៉ាង​ ឆាប់ៗ។រាល់ទិលដៅសហប្រតិបត្តិការពោលខាង​លើត្រូវបាននាំចេញ​ដោយ​ឈរ​លើ លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីគួរឲ្យចាប់​អារម្មណ៍​ដែលទទួលបាន ក្នុងរយៈពេលកន្លងមករវាងវៀតណាមនិង EU។ ​តំលៃ​ប្រាក់​ពាណិជ្ជកម្មទ្វេភាគីទទួល បាន១៧ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១០ កើនឡើង ​២៤ ពាន់លានដុល្លាអាមេរិក  នាឆ្នាំ ២០១១ ក្នុងកាលៈទេសៈ ស្ថានភាពសេដ្ឋកិច្ចសកោលជួបការលំបាកជាច្រើន។ ក្រៅពីនោះ ​ការដែល ភាគីទាំង ២ បានចុះហេត្ថលេខា​លើកិច្ចព្រមព្រៀង​ដៃគូរនិង​ស ហ​ប្រតិ​បត្តិ​ការ​លើគ្រប់វិស័យ (PCA) និង​ដំណើការវង់ចរចារលើកទី ១​ អំពីកិច្ចព្រម ព្រៀង​ពាណិជ្ជកម្មសេរី (FTA) នាខែតុលាកន្លងមក គឺជាបណ្ដាការបោះជំហានជាក់ ស្តែង ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចវាងវៀតណាមជាមួយEUនិង​ប្រទស​ជាសមា ជិក EU នានា ឲ្យខ្លាំងក្លាថែមទៀត។ ប្រធានដំណាងក្រុមប្រឹក្សារអឺរ៉ុបប្រចាំនៅវៀត ណាម ឯកអគ្គរដ្ឋទូត   Franz Jessen  បានចាត់ទុកថា៖           “ មិនអើពើដល់វិបត្តិ ​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី​ វៀត​ណាម-EU មិនរងផល ប៉ះពាល់អ្វីទេ។ ក្នុងស្ថានភាពជាក់ស្ដែង ឆ្នាំនេះ ​យើង​អាចមើល​ឃើញកំណើន​អស្ចារ្យ​ ក្នុងតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី។ នាបច្ចុប្បន្ន វៀតណាម និង EU គឺដៃគូល្អរបស់គ្នា  ដូច្នេះភាគីទាំងពីរ ​ត្រូវឆ្ពោះទៅការកសាង ​តំបន់ពាណិជ្ជកម្មសេរីមួយ  ដើម្បីនាំមកនូវ ផលប្រយោជន៍ល្អបំផុតអោយភាគីទាំងពីរ។ ”           ស្ដីវិស័យសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយតួនាទីជា អ្នកផ្តល់ជំនួយ​ឥតសំណង ធំ បំផុរចំពោះវៀតណាម ( ទុន ODAសរុប ​ដែលបាន​សន្យាក្នុង​ដំណាក់កាល  ១៩៩៣- ២០១១ គឺ ជាង១៣​ ពាន់លានដុល្លារអាមេរិក)​។ តាម​រយះ​ដំណើរទស្សនកិច្ចលើកនេះ  ប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ុប លោក Herman Van Rompuy ​អះអាងថា៖​នឹងបន្តជួយឧបត្ថម្ភ វៀតណាម អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព រាល់កម្មវិធីផ្តល់ជំនួយដំណាក់កាល ២០១១  -២០១៣ និង​កំណត់​អាទិភាព សហប្រតិបត្តិការ ក្នុងដំណាក់កាល ២០១៤ -២០២០ លើ វិស័យ​មួយ​ចំនួន ដូចជា៖កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ចីរភាព ការពារបរិស្ថាន…ជាដើម។           ក្នុងរយះពេលជាង ២០ឆ្នាំ បង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាមនិង EU ជានិច្ចកាលបានពង្រឹងនិងពង្រីក។ ​និង​លទ្ធផលនៃ​ដំណើរ​ទស្សកិច្ចលើកដំបូងនេះ របស់ អ្នកប្រមុខ  ស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតរបស់ EU ចាប់ពីឆ្នាំ ១៩៩០មក បន្តរួមចំណែក សំខាន់  ដើម្បីទំនាក់ទំនងនេះកាន់តែស៊ីជំរៅថែមទៀត៕