VOV WorldVOV World
គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាម
20/02/2013 08:44
VOV-គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិ នាថ្ងៃទី១៤កុម្ភៈឆ្នាំ២០១៣​បានប្រកាសរបស់ដែលហៅថា “របាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសេរីភាព​ខាង​សារ ព័ត៌មានសកល” ក្នុងនោះបានចាត់ទុកថា វៀតណាមកំពុង ស្ថិតក្នុងចំណោម​ប្រទេស​ចំនួន៥ដែលឃុំឃាំងអ្នកកាសែតច្រើនបំផុតលើ ពិភពលោក។ ការវាយ​តំលៃកង្វះភាពជាក់ស្ដែងមិនត្រឹមត្រូវនឹងស្ថានភាពសារព័ត៌មាន នៅវៀតណាមជា​ការបំប្លែងយ៉ាងគំរោះគំរើលអំពីស្ថានភាពសារព័ត៌មាន​នៅវៀតណាម។
គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាម
        VOV-ក្នុង​របាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពខាងសារព័ត៍មាន  លើ​ទូទាំង​ពិភពលោក របស់គណះកម្មាធិការការពារអ្នកកាសែតអន្តរជាតិ  ( Committee to Protect Jounanists – CPJ) បានចាត់ទុកថា÷ មាន Bloggers និង​ ប្រជាពលរដ្ឋ Internet វៀតណាមមួយចំនួនត្រូវឃុំឃាំង ដោយការបញ្ជេញ​មតិរបស់គេ។ ឯកសារនេះក៏បានសរសេរទៀតថា÷ ក្នុងពេលជំនុំជម្រះរបស់ តុលាកា នាថ្ងៃទី ៩ មករា ឆ្នាំ ២០១៣ កន្លងទៅ យុវជនចំនួន១៤នាក់ ត្រូវប្រកាស សាលក្រមដាក់គុករយៈពេល១០០ឆ្នាំ។ ជាមួយបណ្ដាព័ត៍មានដូច្នេះ គណះ កម្មាធិការការពារអ្នកកាសែតអន្តរជាតិ បានអះអាងថា÷​អ្នកកាសែតភាគច្រើន នៅវៀតណាមត្រូវជាប់គុកពីបទប្រឆាំងរដ្ឋ។ គណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានបំប្លែង ស្ថានភាពសារព័ត៌មានវៀតណាមយ៉ាងគំរោះគំរើល។         មិនបាច់នាំចេញភ័ស្តុតាង ក៏បញ្ជាក់ឲ្យឃើញថា÷ គណះកម្មាធិការការពារ អ្នកកាសែតអន្តរជាតិ ខ្វះព័ត៍មានជាក់ស្ដែងអំពីស្ថានភាពសារព័ត៍មាននៅវៀត ណាម ក្នុងពេលដែលគេវាយតំលៃរួមថា បណ្ដាអ្នកកាសែត ធ្វើសកម្មភាពសារ ព័ត៍មានជាមុខរបរក្នុងសង្គម ជាមួយបណ្ដា  Blogger ឆ្លៀតយក Internet ដើម្បី អនុវត្តបណ្ដា​សកម្មភាព​រំលោភលើច្បាប់។ តាម​ច្បាប់របស់វៀ​តណាមគឺបណ្តា អ្នកកាសែតត្រូវ​បានក្រសួងព័ត៏មាននិងផ្សព្វផ្សាយផ្តល់ប័ណ្ណធ្វើសកម្មភាពនិង ធ្វើសកម្មភាពក្នុង សមាគមអ្នកកាសែតវៀតណាមនិងត្រូវបានអង្គការនេះធានា សិទ្ឋិផលប្រយោធន៍ទៀតផង។ បណ្តាអ្នកកាសែតសច្ចះធម៏ត្រូវបានបណ្តុះ បណ្តាលវិជ្ជាជីវះជាសារវ័ន្ត មានមោទនភាពពេលដែលធ្វើសកម្មភាពរបស់ខ្លួន ដើម្បីការអភិវឌ្ឍន៍នៃសារ ព័ត៏មានវៀតណាម។រីឯបណ្តាBlogger​គ្រាន់តែជា ពលរដ្ឋដែលជានិច្ចកាលសរសេរ ទិលានុលេខនិងអត្ថបទលើទំព័រ Web​ប៉ុណ្ណោះ។ ដូច្នេះតាមរយះរ​បាយការណ៍​របស់ខ្លួនគណះកម្មាធិការកាពារអ្នកកាសែតបានមាន ចេតនាបន្លំទស្សនាទានដើម្បី​បំប្លែង​ស្ថានភាពសារព័ត៏មានជាក់ស្តែងនៅវៀត ណាម។ ក្នុង​ការពិតជាក់ស្តែងគឺ​នៅវៀតណាមគ្មានអ្នកកាសែតណាត្រូវ​ចាប់ឃុំ ឃាំងពីបទប្រឆាំងរដ្ឋសោះឡើយ​និងគ្រាន់តែមានបណ្តា Blogger​ ត្រូវចាប់ឃុំឃាំង ពីបទរំលោភលើច្បាប់វៀត​ណាមប៉ុណ្ណោះ។ដូច្នេះវៀតណាមជាប្រទេសមួយមាន រដ្ឋធម្មនុញ្ញនិងច្បាប់មិនអាចចាប់ដាក់​គុករឺឃុំឃាំងអ្នកណាម្នាក់ដែលគ្មានទោស និងអ្នកណានិយាយឡើងមតិរឺគំនិតត្រឹមត្រូវ​របស់គេដូចជាគណៈកម្មាធិការ ការពារអ្នកកាសែតអន្តរជាតិបាននាំចេញក្នុង​របាយការណ៍នោះឡើយ។ ប្រហែល ជាគណៈកម្មាធិការការពារអ្នកកាសែតអន្តរជាតិជា​ថ្មីម្ដងទៀតនាំចេញព័ត៌មាន ខុសឆ្គងដោយចេតនាដើម្បីមូលបង្កាច់អំពីសេរីភាព​សារព័ត៌មាននៅវៀតណាមឬ? វៀតណាមជាប្រទេសមួយមានរដ្ឋធម្មនុញ្ញនិងច្បាប់មិនអាចចាប់ដាក់គុករឺឃុំឃាំងអ្នកណាម្នាក់ ដែលគ្មានទោសនិងអ្នកណានិយាយឡើងមតិរឺគំនិតត្រឹមត្រូវរបស់គេដូចជាគណៈកម្មាធិការ ការពារអ្នកកាសែតអន្តរជាតិបាននាំចេញក្នុងរបាយការណ៍នោះឡើយ។       សមាគមអ្នកកាសែតវៀតណាមជាអង្គការវិជ្ជាជីវៈដែលគ្រប់គ្រងសមាជិកជាង ១៩​ពាន់នាក់ ក្នុងនោះមានអ្នកកាសែតជិត១៧ពាន់ត្រូវបានផ្ដល់ប័ណ្ណអ្នកកាសែត ដែល​កំពុងធ្វើការនៅស្ថាប័នសារព័ត៌មានរាប់រយពីមជ្ឈឹមដល់ដំបន់ ជានិច្ចកាល​ទទួលបានការលើកទឹកចិត្តធ្វើសកម្មភាពដោយសេរីឆ្នៃប្រឌិតក្នុងក្របខ័ណ្ឌច្បាប់។ បណ្ដាអ្នកកាសែតមុនបង្អស់ត្រូវជាពលរដ្ឋមួយនាក់និងត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់អំពីរាល់ព័ត៌មានក្នុងវណ្ណកម្មសារព័ត៌មានរបស់ខ្លួន។ ​ប្រសិនបើអ្នកកាសែត​ណារំលោភលើច្បាប់ ក្នុងនោះមានច្បាប់សារព័ត៌មាន សុទ្ធតែត្រូវបានជំនំជំរៈតាម​ ច្បាប់។ ចំពោះបណ្ដាករណី ដែលអ្នកកាសែតដាក់ឈ្មោះដោយខ្លួនឯង ជា÷”​ អ្នក​កាសែតសេរី” ឆ្លៀតយកសិទ្ធិសេរីភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៍មាន  ដើម្បី​ផ្សព្វផ្សាយបណ្ដាឯកសារខុសច្បាប់ រំលោភទៅលើសន្តិសុខជាតិ រំលោភទៅ លើផលប្រយោជន៍រដ្ឋសមូហភាពនិងប្រជាពលរដ្ឋសុទ្ធតែដោះស្រាយតាមច្បាប់។  ប្រការនេះបង្ហាញនូវសមភាព និងយុត្តិធម៌របស់ច្បាប់ សំដៅការពារសិទ្ធិសេរីភាព ខាងនិយាយស្ដីសេរីភាពខាងសារព័ត៍មានជាផ្លូវការនៅវៀតណាម។ សមាគមអ្នកកាសែតវៀតណាមជានិច្ចកាលទទួលបានការលើកទឹកចិត្តធ្វើសកម្មភាពដោយសេរី ឆ្នៃប្រឌិតក្នុងក្របខ័ណ្ឌច្បាប់។         គណះកម្មាធិការការពារអ្នកយកព័ត៍មានអន្តរជាតិ ជាពិតប្រាកដថាបានដឹង​អំពីប្រការនេះប៉ុន្តែគេមិនបានអើពើរដល់ស្ថានភាពជាក់ស្ដែងនៅវៀតណាមនិង បំប្លែងការពិតថា វៀតណាមខ្វះសិទ្ធិសេរីភាពសារព័ត៍មាន។ ជាមួយបណ្ដា សកម្មភាពខ្វះបរានុម័តនេះ គណះកម្មាធិការការពារអ្នកកាសែតអន្តរជាតិបានសរ អោយ​ឃើញថា÷ គេធ្វើសកម្មភាពមិនមែនដើម្បីបណ្ដាអ្នកកាសែតវៀតណាម និយាយ​ដោយឡែក និងបណ្ដាអ្នកកាសែតលើពិភពលោកនិយាយរួមទេ ដូចជា ឈ្មោះ​ដែលគេកំពុងប្រើឡើយ៕