VOV WorldVOV World
ជំរុញខ្លាំងដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក
21/09/2018 08:38
(VOVWORLD) - ជិតមួយខែបន្ទាប់ពីបានបង្កើតឡើង នាថ្ងៃទី២០ ខែកញ្ញា គណៈកម្មាធិការ ជាតិវៀតណាមអំពីរដ្ឋាភិបាលអេឡិចត្រូនិក បានរៀបចំសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ អង្គប្រជុំ បានដាក់ចេញភារកិច្ចជាច្រើនដែលសរឲ្យឃើញនូវការប្ដេជ្ញាចិត្ត ជំរុញខ្លាំងនូវ ដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។ ព្រោះថា នេះជា និន្នាការដែលមិនអាចជៀសវាងបានឡើយ ដើម្បីឆ្ពោះទៅរកខឿនរដ្ឋបាលសាធា រណៈដែលបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាពជាងមុន ក៏ដូចជារួមចំណែក កែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់វៀតណាមផងដែរ។
គណៈកម្មាធិការ ជាតិវៀតណាមអំពីរដ្ឋាភិបាលអេឡិចត្រូនិក បានរៀបចំសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc     តាមការរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨ឲ្យដឹងថា វៀតណាមឈរលំដាប់ទី៨៨ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១៩៣ និងឈរលំដាប់ ទី៦ក្នុងតំបន់អាស៊ាន។ ដោយអនុវត្តន៍ក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិក (កំណែទី១) នាឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានក្រសួង ស្ថាប័ន និងមូលដ្ឋានចំនួន៥០កន្លែងដែលបានធ្វើការស្រាវជ្រាវនិងកសាងស្ថាបត្យកម្មរដ្ឋាភិបាល/អាជ្ញាធរអេឡិចត្រូនិក ប៉ុន្តែដំណើរការនេះនៅតែមានបញ្ហាសេស សល់មួយចំនួនដែរ។