ជនវៀតណាមនៅឯបរទេសទទួលបុណ្យតេតនៅស្រុកកំណើត
04/02/2013 12:02
(VOV5)_ក្នុងប៉ុន្មានថ្ងៃនេះ ជនវៀតណាមនៅឯបរទេស បាន ត្រឡប់មកស្រុកកំណើតវៀតណាម ដើម្បីទទួលបុណ្យតេត ប្រពៃណីជាតិ។ នេះគឺជាឱកាសពិសេស ដើម្បីប្រជាជនជួប ជុំជាមួយគ្រួសារ ត្រឡប់មកវិញជាមួយទំនៀមទំលាប ស្រប ខ្លួនចូលក្នុងការផ្លាស់ប្តុរថ្មីជាមួយទឹកដី ក៏ដូចជា គោលបំណងអំពីការរួមវិភាគទានរបស់ខ្លួន ចំពោះស្រុកកំណើត។
.jpg)
(VOV5)_ក្នុងប៉ុន្មានថ្ងៃនេះ ជនវៀតណាមនៅឯបរទេស បានត្រឡប់មកស្រុក កំណើតវៀតណាម ដើម្បីទទួលបុណ្យតេតប្រពៃណីជាតិ។ នេះគឺជាឱកាសពិ សេស ដើម្បីប្រ ជាជនជួបជុំជាមួយគ្រួសារ ត្រឡប់មកវិញជាមួយទំនៀមទំលាប ស្របខ្លួន ចូលក្នុងការផ្លាស់ប្តុរថ្មីជាមួយទឹកដី ក៏ដូចជា គោលបំណងអំពីការរួមវិ ភាគទាន របស់ខ្លួន ចំពោះស្រុកកំណើត។ ជនវៀតណាមនៅឯបរទេស បានត្រឡប់មកស្រុក កំណើតវៀតណាម (http://vovworld.vn/) អាចឃើញការសប្បាយរីករាយ សុភមង្គល នៅលើមុខរបស់កូនៗរស់នៅឆ្ងាយ ពីមាតុប្រទេស នាពេលត្រឡប់មកស្រុកកំណើត ទទួលបុណ្យតេតប្រពៃណី។ លោក Le Van Duyen អាយុ ៨៣ឆ្នាំ ដែលបានរស់នៅអាមេរិកបានជាង ៣០ឆ្នាំហើយ បានអោយដឹងថា÷ឆ្នាំណា លោកក៏ត្រឡប់មកស្រុកកំណើតដើម្បីទទួលបុណ្យចូល ឆ្នាំថ្មី។ នៅពេលត្រឡបមកស្រុកកំណើតវិញម្ដង់ៗ លោកបានរស់ឡើងវិញក្នុងបណ្ដា អនុ ស្សាវរីយ៍នៅស្រុកកំណើត រស់នៅក្នុងបរិយាកាសកក់ក្ដៅរបស់គ្រួសារ សាច់ញ្ញាត្តិ ត្រកូល÷ “ យើងខ្ញុំបានត្រឡប់មកទីនេះវិញបានជួបជាមួយមិត្តភក្តិ គ្រួសារគឺកក់ក្ដៅណាស់។ ចំពោះខ្ញុំ ទោះបីជារស់នៅឆ្ងាយពីមាតុប្រទេស ប៉ុន្តែរូបភាពទឹកដីជានិច្ចកាលដឹត ជាប់ក្នុងបេះដូងខ្ញុំ។ យើងខ្ញុំជានិច្ចកាលរក្សារអត្តសញ្ញាណវប្បធម៌របស់ជនជាតិ វៀតណាម។” រីឯលោក Le Dich Hoan អាណិកជនវៀតណាមនៅជប៉ុនបានអោយដឹងថា÷ “ប្រជាជនវៀតណាមមានការចាប់អារម្មណ៍ដ៏ពិសេសចំពោះបុណ្យតេត។ នោះ គឺឱកាសជួបជុំគ្រួសារ ហើយជាថ្ងៃដែលខ្ញុំនៅចាំថា÷ ឪពុកម្តាយឲ្យស្លៀក់ពាក់ស្អាត ឈរនៅ ខាងក្រោយលោកតាដើម្បីអុធធូបធ្វើសក្ការៈបូជាជីដូនជីតា។នោះក៏ជាថ្ងៃ ដែលខ្ញុំបានទទួលអ៊ាំងបាវនិងជួបជុំជាមួយគ្រួសារ។ តាំងពីពេលទៅរៀននៅឯបរ ទេស (ឆ្នាំ១៩៦៥) មក ខ្ញុំទើបនឹងបានត្រឡប់មកវៀតណាមទទួលបុណ្យតេត។ ខ្ញុំរំ ជួល ចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំចូលចិត្តណាស់បានត្រឡប់មកស្រុកកំណើតទទួល បុណ្យតេតជាង ពីព្រោះទទួល បុណ្យតេតនៅស្រុកកំណើតមានអត្តសញ្ញាណវប្បធម៌ ប្រពៃណី ទំនៀមទំលាបជាង។” ក៏រួមជាមួយក្តីសប្បាយរីករាយទទួលបុណ្យតេតនោស្រុកកំណើត បងស្រី Le Kim Oanh អាណិកជនវៀតណាមនៅអាល្លឺម៉ង់បានសំណេះសំណាលថា៖ “ខ្ញុំទៅបរទេសបាន៦ឆ្នាំប៉ុន្តែទទួលបុណ្យតេតនៅទីនោះតែមយយដងគត ក្រៅពីនោះ ខ្ញុំមកទទួលបុណ្យតេតនៅវៀតណាម។ មកស្រុកកំណើតទទួលបុណ្យតេតសប្បាយជាងពីព្រោះមួយឆ្នាំមានតែបុណ្យតេតមួយដង យើងបានត្រឡប់មកជួបជុំជាមួយគ្រួសារគឺសប្បាយនាស់។ នៅវៀតណាមបុណ្យតេតអូអរជាង។” រួមជាមួយក្តីសប្បាយទទួលបុណ្យតេតលើស្រុកកំណើត អាណិកជនជាច្រើន នាក់ក៏សប្បាយរីករាយចំពោះការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។បងស្រី Nguyen Thi Hoai អាណិកជនវៀតណាមនៅអុយក្រែនបានឲ្យដឹងថា÷ “ ខ្ញុំបានត្រឡបមកវៀតណាមជាមួយគ្រួសារ ទទួលបុណ្យតេត បាន៥-៦ដង ហើយ។ ប្រទេសអភិវឌ្ឍន៍ សម្បូររុងរឿង ខ្លាំងនាស់។ ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានលើកស្ទុយជាច្រើន។ រដ្ឋក៏យកចិត្តទុកដាក់ចំពោះជនវៀតណាម នៅឯបរទេស ច្រើនណាស់។” ចំពោះបណ្ដាជនវៀតណាមនៅឯបរទេស ដែលមិនមានលក្ខណះត្រឡប់មក ស្រុកកំ ណើត ទទួលបុណ្យតេត គេបានចូលរួមពិធីអំណរសាទរ និទាឃរដូវថ្មី ដោយ ស្ថានទូតវៀតណាមរៀបចំឡើង ។ គេក៏វេចនំអន្សម សែនដូនតា …តាមទំនៀមទំលាបប្រពៃណីផងដែរ។ តេតប្រពៃណីជានិច្ចកាលមានអត្ថន័យសំខាន់ចំពោះជនវៀតណាមគ្រប់រូប។ ចំ ពោះសហគមជនវៀតណាមនៅឯបរទេស គឺបណ្ដាថ្ងៃតេតកាន់តែមានអត្ថន័យជាង។ ត្រឡប់មកស្រុកកំណើតដើម្បីទទួលបរិយាកាសបុណ្យតេត នោះគឺជាសុភមង្គលរបស់ ជនវៀត ណាមនៅឯបរទេស និងតេតក៏គឺជាស្ពានតភ្ជាប់ប្រជាជនជិតស្និទ្ធជាមួយ ស្រុកកំណើតជាង៕
Related








