ការភ័យខ្លាចអំពើភេរវកម្មយ៉ាងខ្លាំងនៅខែបួសរ៉ាម៉ាដានសង្កត់ធ្ងន់លើទ្វីបអឺរ៉ុបទាំងមូល
30/05/2017 10:43
(VOVWORLD) -សាសនិកឥស្លាមជាង១,៦ពាន់លាននាក់លើទូទាំងពិភពលោកនាថ្ងៃទី២៧ឧសភា បានចាប់ផ្តើមចូលដល់ខែបួសរ៉ាម៉ាដាន ជាពិធីបុណ្យពិសិដ្ឋេរបស់ជនកាន់ សាសនាឥស្លាម។ ចំពោះសាសនិកឥស្លាមភាគច្រើន គឺខែបួសរ៉ាម៉ាយាននេះជា ពេលវេលាសម្រាប់បួងសួងនិងធ្វើសកម្មភាពមនុស្សធម៌។ ប៉ុន្តែ ខែរ៉ាម៉ាដានឆ្នាំនេះ គឺពោរពេញទៅដោយការព្រួយបារម្ភកើតមានឡើងអំពើភេរវកម្ម ជាពិសេសគឺនៅ អឺរ៉ុប ដែលជាយូរមកហើយទីនេះមិនត្រូវបានចាត់ទុកជាកន្លែងសុខសាន្តត្រានទៀត ឡើយ។
ភ្ញៀវទេសចរនិងប៉ូលីសនៅក្រុងឡុង (រូបថតៈ EPA/TTXVN) ចំពោះជនកាន់សាសនាឥស្លាមវិញ ខែបួសរ៉ាម៉ាដានជាខែពិសិដ្ឋក្នុងឆ្នាំ។ នេះ ជាពេលវេលាដែលជនឥស្លាមអនុវត្តការតមអាហារដូចជាសុំខមាលទោសនូវកំហុសខុសឆ្គងប្រោសប្រណីនិងជម្រះនូវឧបទ្រុពចង្រៃទាំងឡាយ ហើយក៏ ជាឱកាសសម្រាប់ជួបជុំគ្រួសារផងដែរ។ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗនេះ រ៉ាម៉ាដានគឺលាយឡំដោយអំពើហឹង្សាដោយរាល់ការវាយប្រហារភេរវកម្មរបស់អង្គ ការរដ្ឋឥស្លាម(IS)។
Related
More








