VOV WorldVOV World
ការទូតពហុភាគីរបស់វៀតណាមធ្វើសមាហរណកម្មយ៉ាងរឹងមាំ
07/02/2019 00:00
(VOVWORLD) - ដោយពង្រីកនូវសមិទ្ធផលនានានៃផ្នែកកិច្ចការបរទេសក្នុងឆ្នាំ២០១៨ នា ឆ្នាំ២០១៩ វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេស អន្តរជាតិ ជាពិសេសគឺលើយន្តការសហប្រតិបត្តិការពហុភាគី និងវេទិកា សកលនានា។
 ថ្នាក់ដឹកនាំវៀតណាមនិងអន្តរជាតិអញ្ជើញចូលរួមកិច្ចប្រជុំ WEF - ASEAN នៅរដ្ឋធានីហាណូយ (រូបថត៖ TTXVN)   នាពេលកន្លងទៅ ជាពិសេសគឺក្នុងឆ្នាំ២០១៨ ស្ថានភាពតំបន់និងអន្តរជាតិមានបម្រែបម្រួលដ៏លឿននិងស្មុគស្មាញជាច្រើន ប៉ុន្តែវៀតណាមបាននិងកំពុងពង្រីកបាននូវប្រសិទ្ធភាពពីយន្តការពហុភាគីនានាដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនក៏ដូចជាចូលរួមដោះស្រាយការសាកល្បងរួមរបស់សហគមន៍អន្តរជាតិផងដែរ។