ការជួបចរចារស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ពិបាកទទួល បានជំហានលោតផ្លោះ
19/02/2013 07:50
នាថ្ងៃទី២៦កុម្ភះខាងមុខការជួបចរចាររវាងអ៊ីរ៉ង់ជាមួយ ក្រុមP5+1(រួមមានប្រទេសចំនួន៥ជាសមាជិកកអចិន្រ្តៃ ក្រុមប្រឹក្សាសន្តិសុខអ.ស.បនិងអាល្លឺម៉ង)ស្តីពីបញ្ហានុយ ក្លេអ៊ែររបស់អ៊ីរ៉ង់នឹងបានធ្វើឡើងនៅ Kazakhstan។ប៉ុន្តែសេចក្តីប្រកាសនៃភាគីទាំង២ដែលបាននាំចេញ១សប្តាហ៍មុនពេលប្រព្រិត្តិការណ៍ នេះប្រព្រិត្តទៅបានសរឲ្យឃើញថានឹងពិបាកទទួលបានជំហាននលោតផ្លោះក្នុងការ ជួបចរចារលើកនេះ។

មេដឹកនាំស្មារតីរបស់អ៊ីរ៉ង់សម្តេចព្រះសង្ឍរាជ Ayatollah AliKhamenei(រូបថតInternet) Vovworld-មុនពេលដំណើរការជួមចរចារនេះសេចក្តីប្រកាសរបស់អ៊ីរ៉ង់បានសំដែង នូវទស្សនះតឹងរឹងនៃប្រទេសនេះចំពោះបញ្ហានុយក្លេអ៊ែរ។ថ្លែងមតិលើទូរទស្សន៍ ជាតិមេដឹកនាំស្មារតីរបស់អ៊ីរ៉ង់សម្តេចព្រះសង្ឍរាជ Ayatollah AliKhameneiបាន បដិសេដ្ឋការដែលប្រទេសនេះមានការគំនិតពង្រីកអាវុធនុយក្លេអ៊ែរ។ក្នុងពេល នោះប្រធានគណះកម្មាធិការគោលនយោបាយកិច្ចការបរទេសសន្តិសុខជាតិលោក Alaeddin Boroujerdiអះអាងថា៖ Tehranគ្មានពេលបិទទ្វាមូលដ្ឋានចម្រាញ់សារធាតុ Urani នៅ Fordov ឡើយ។ក្រុម P 5 + 1 បានស្នើអោយលុបចោលបទដាក់ទណ្ឌកម្ម សំដៅទៅលើការជួញដូរមាសនិងលោហធាតុរបស់អ៊ីរ៉ង់ ដើម្បីប្តូរយកការបិទទ្វាមូល-ដ្ឋាននុយក្លេអ៊ែរ Fordow ក្នុងវង់ចរចារនៅ Almaty , Kazakhstan ក្នុងរយះពេលខាង មុខនេះបណ្ដានិមិត្តសញ្ញាសកម្មរបស់វង់ចរចារកាន់តែងងឹតទៅៗនាពេលអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ីរង់ Ramin Mehmanparast បានអះអាង នាថ្ងៃទី ១៨ កុម្ភះថា÷ បណ្ដាការចរចារអំពីនុយក្លេអ៊ែរ រវាងអ៊ីរង់ និងក្រុម P 5 + 1 ទទួលបានលទ្ធផល លុះត្រាតែ P 5 + 1 ទទួលស្គាល់សិទ្ធិផលិតនុយក្លេអ៊ែររបស់អ៊ីរង់។ នេះគឺជាក្របខ័ណ្ឌច្បាស់លាស់ អាចនាំមកលទ្ធផលសំរាប់ការចរចារនានា។ ចំពោះ ក្រុម P 5 + 1 មកដល់បច្ចុប្បន្ននេះ ទស្សនះរបស់គេ នៅតែស្នើ Tehran ត្រូវ បញ្ឈប់ដំណើការចម្រាញ់សារធាតុ Urani នៅកំរិត២០% ។ ក្រុម P 5 + 1 មានបំណង ថា÷ អ៊ីរង់រើឃ្លាំង Uraniដែលបានចម្រាញ់ក្នុងកំរិត២០% ចេញពីប្រទេសនេះ ទន្ទឹមនឹង នោះ សំណូមពរប្រទេសនេះ ត្រូវបិទមូលដ្ឋាន Fordow ទៀតផង។ និងបន្ទាប់ពីពេល អ៊ីរង់អនុវត្តបណ្ដាសំណូមពរនេះ ទើបក្រុម P 5 + 1 ទទួលយល់ប្រមពិភាក្សាអំពីការ កាត់បន្ថយបទដាក់ទណ្ឌកម្ម ចំពោះផ្នែកប្រេងស៊ាំង និងការលក់ដូរហិរញ្ញវត្ថុរបស់អីរង់។ នាបច្ចុប្បន្ន បទដាក់ទណ្ឌកម្មនេះ របស់បណ្ដាប្រទេសលោកខាងលិច និងពិសេសគឺ អាមេរិក បានធ្វើអោយប្រជាជនប្រទេសអ៊ីរង់ជួបការលំបាកជាច្រើន។ មូលដ្ឋាននុយក្លេអ៊ែរ១របស់អ៊ីរ៉ង់(រូបថតInternet) រំលឹកឡើងវិញ នាឆ្នាំ ២០១២មក អ៊ីរង់និង ក្រុម P 5 + 1 បានដំណើការវង់ចរចារចំនួន ៣លើក ជាមួយលទ្ធផលនៃការចរចារលើក ចុងក្រោយ នាខែ មិថុនា ឆ្នាំ ២០១២គឺភាព ទាល់ច្រក់មូលហេតុគឺ ភាគីទាំងពីរមិនសម្បទានអោយគ្នាទៅវិញទៅមក ជំវិញបញ្ហា នុយក្លេអ៊ែររបស់អ៊ីរង់។រហូតមកដល់ពេលនេះបណ្តាបស្ចឹមប្រទេសនៅមានការមន្ទិល សង្ស័យអំពីលទ្ឋភាពអ៊ីរ៉ង់ពង្រីកគ្រាប់បែកនុយក្លេអ៊ែរក្រោមសំបកកម្មវិធីនុយក្លេអ៊ែរ ស៊ីវិល។ រហូតមកដល់ពេលនេះភាគីទាំងឡាយពុំមានសំណើរថ្មីណា១នៅឡើយបរៀបនឹងអ្វីៗ ដែលបាននាំចេញក្នុងការជួបចរចារនាខែមិថុនាឆ្នាំ២០១២នៅក្រុងមូស្គូវ។អាចនិយាយ បានថា៖លទ្ឋភាពអ៊ីរ៉ង់និងក្រុមP5+1ខិតជិតគ្នាក្នុងការជួបចរចារនាពេលខាងមុខនឹង ពិបាកកើតឡើង៕
Related







