VOV WorldVOV World
ការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល
10/12/2025 10:59
(VOVWORLD) - ថ្ងៃទី ១០ ខែធ្នូ គឺជាទិវាសិទ្ធិមនុស្សពិភពលោក។ នៅប្រទេសវៀតណាម បញ្ហាផ្ដោតការយកចិត្តទុកដាក់ មួយនាពេលបច្ចុប្បន្ននេះគឺការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល។ នេះគឺជាអាទិភាពកំពូលមួយរបស់ប្រទេស វៀតណាមនៅក្នុងយុគសម័យថ្មី ហើយស្របនឹងអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៨ របស់ប្រទេសវៀតណាមក្នុង អាណត្តិ ជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០២៦- ២០២៨) ដោយផ្តោតលើការធានាសិទ្ធិមនុស្សនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល។
ការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល
នៅប្រទេសវៀតណាម អត្រានៃការចូលប្រើអ៊ីនធឺណិតសម្រេចបាន ៧៨,៨% ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាង ៧៦,២ លាននាក់។ ដូច្នេះ ការបង្កើនយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថលគឺជាកិច្ចការចាំបាច់បន្ទាន់ ដែលបញ្ជាក់ពីភាពម្ចាស់ការរបស់ប្រទេសជាតិក្នុងការធ្វើសមាហរណកម្មអន្តរជាតិលើសិទ្ធិមនុស្ស។
TAG
VOV/VOVworld/វៀតណាម/ការពារ/សិទ្ធិមនុស្ស/បរិយាកាសឌីជីថល/ច្បាប់

More