VOV WorldVOV World
ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ៖ វៀតណាមចូលដល់ “ទីលានលេងដ៏ធំ”
23/12/2025 06:42
(VOVWORLD) - មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ដែលជាដំណាក់កាលថ្មីមួយ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ក្នុងដំណើរការចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក។
ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ៖ វៀតណាមចូលដល់ “ទីលានលេងដ៏ធំ”
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ Lai Hoa/VOV មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម (IFC) គឺជាការចាប់ផ្តើមនៃដំណើរការច្នៃប្រឌិតប្រកបដោយគុណភាព និងប្រសិទ្ធភាព ចំពោះការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជាមួយការជះឥទ្ធិពលយ៉ាងទូលំទូលាយលើគ្រប់វិស័យ   និងម្ចាស់កម្មវត្ថុនៃប្រទេសជាតិ។ មជ្ឈមណ្ឌលនេះដំណើរការលើគំរូ “មជ្ឈមណ្ឌលមួយ គោលដៅពីរ” ដែលមានទីតាំងនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង។
TAG
VOV/VOVworld/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/វៀតណាម/ទីក្រុង​ហូជីមិញ​

More