ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ការរត់ប្រណាំងមិនទាន់ចុះសម្រុង
18/10/2012 08:29
VOV-នាថ្ងៃទី១៧តុលា ប្រធានាធិបតីអាមេរិក Barack Obama និងគូរបដិបក្ខគណៈបក្សសាធារណៈរដ្ឋ Mitt Romney បានជួបគ្នាឡើងវិញក្នុងការជជែកដេញដោល លើទូរទស្សន៍។ ការជជែកដេញដោលលើកនេះដែល ប្រព្រឹត្តទៅក្រោយរយៈពេល២សប្ដាហ៍នៃការជជែកដេញដោលដំបូង ប្រមូលផ្ដុំទៅលើបណ្ដាបញ្ហាផ្ទៃក្នុងប្រទេសអាមេរិក។ នាបច្ចុប្បន្នគូរបដិបក្ខទាំងពីររូបកំពុងមានអាត្រាអ្នកបោះឆ្នោតគាំទ្រប្រហាក់ប្រហែលគ្នាក្នុងបណ្ដាការស្ទង់មតិអាត្រាសន្លឹកឆ្នោត ដែលធ្វើឲ្យការព្យាករណ៍ថាអ្នកណានឹងដណ្ដើមបានជ័យជំនៈក្នុងការបោះឆ្នោតនាថ្ងៃទី៦វិច្ឆកាខាងមុខនេះកាន់តែពិបាកទស្សទាយជាង។

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ការរត់ប្រណាំងមិនទាន់ចុះសម្រុង VOV-ការជជែកដេញដោលលើកទី២ត្រូវបានវាយតំលៃគឺប្រព្រឹត្តទៅដ៏តឹងតែងជាងការជជែកដេញដោលលើកដំបូងនាថ្ងៃទី៤តុលា។ បណ្ដាខ្លឹមសារ សំខាន់លើកនេះរួមមានសេដ្ឋកិច្ចការងារធ្វើថាមពលពន្ធជាដើម។ ខុសពីលើក ដំបូងបេក្ខជនប្រធានាធិបតីអាមេរិក Obama បានដណ្ដើមភាពម្ចាស់ការក្នុងពេល សង្កត់ធ្ងន់ទៅលើស្នាដៃក្នុងរយៈពេល៤ឆ្នាំកាន់អំណាចបានបង្កការងារធ្វើចំនួន ៥លាន២សែន ផ្ដោតទៅលើបណ្ដាបញ្ហាទាក់ទិនដល់ជីវភាពរស់នៅរបស់ប្រជាជន អាមេរិកដូចជាកាត់បន្ថយពន្ធ ផ្ដល់ជំនួយឲ្យនារីផលប្រយោជន៍សុខាភិបាល។ ផ្ទុយទៅវិញ បេក្ខជន Romney ក៏ឆ្លៀតគ្រប់ឱកាសដើម្បីផ្តោតទៅលើបណ្ដាចំណុច ខ្សោយរបស់បេក្ខជន Obama ក្នុងវិស័យកិច្ចការផ្ទៃក្នុងដូចជាខ្ទង់បំណុលសាធារណៈ គោលនយោបាយអភិវឌ្ឍន៍ថាមពល។ លោក Romney បានរិះគន់គោលនយោបាយ សេដ្ឋកិច្ចមិនមានប្រសិទ្ធភាពរបស់រដ្ឋអំណាច Obama ដែលធ្វើ ឲ្យជនប្រមាណ២០ លាននាក់ បាត់អាជីពរឺខ្វះការងារធ្វើទន្ទឹមនឹងនោះសន្យានឹងបង្កការងារធ្វើសំរាប់ជន ប្រមាណ១២លានក្នុងរយៈពេល៤ឆ្នាំខាងមុខប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងពេលនោះលោក Obama បានចោទប្រកាន់គូរបដិបក្ខមូលបង្កាច់ដោយចេតនាបណ្ដាគោលនយោបាយរបស់រដ្ឋអំណាចថែមទាំងអះអាងថាបណ្ដាគោល នយោបាយបានពង្រីកប្រសិទ្ធភាព។ ប្រធានាធិបតីអាមេរិក Barack Obama និងគូរបដិបក្ខគណៈបក្សសាធារណៈរដ្ឋ Mitt Romney បានជួបគ្នាឡើងវិញក្នុងការជជែកដេញដោលលើទូរទស្សន៍។ លើវិស័យកិច្ចការបរទេសប្រធានបទចំនួន២ត្រូវបាននិយាយដល់ករណីឯកអគ្គរដ្ឋទូតនិងមន្ត្រីការទូតចំនួន៣នាក់ត្រូវសម្លាប់នៅលីប៊ីនិងទំនាក់ទំនង ពាណិជ្ជកម្មជាមួយចិន។ ប្រសិនបើលោក Romney រិះគន់រដ្ឋអំណាច Obama មើលស្រាលការបង្កើនធានាសន្តិសុខសំរាប់មន្ត្រីការទូតអាមេរិក ចាត់ទុកថា គោលនយោបាយអំពីមជ្ឈឹមបូព៌ារបស់រដ្ឋអំណាច Obama កំពុងបំផ្លាញ មិនធ្វើ ខ្លាំងក្នុងទំនាក់ទំនងជាមួយចិនដើម្បីប្រទេសនេះញាក់បញ្ជាររូបីយវត្ថុបណ្ដាល ការខូចខាតដល់កំលាំងប្រគួតប្រជែងរបស់ទំនិញអាមេរិកនោះ ប្រធានាធិបតី Obama បានតបតវិញដោយការឆោទប្រកាន់លោក Romney ថាតាំងពីពេល ក្លាយទៅជានាយកក្រុមហ៊ុនឯកជន Bain Capital មិនបានយកចិត្តទុកដាក់ដល់ ការងារធ្វើរបស់ប្រជាពលករអាមេរិកដោយការនាំចេញការងារធ្វើរបស់ជន អាមេរិកទៅទីផ្សារចិន។ អាចនិយាយថា ឧត្តមភាពរបស់លោក Romney ក្នុងការជជែកដេញដោល លើកទី១មុននេះ ពីរសប្តាហ៌បានធ្វើឲ្យការជជែកលើកទី២នៅមហាវិទ្យាល័យ Hofstra នៅទីក្រុង New York នឹងពោរពេញដោយការចៃដន្យ។ ពីព្រោះ ថា ប្រធានាធបតី Obama ត្រូវជ្លៀតយកឱកាសនេះដើម្បី “បំពេញពិន្ទុ” ក្នុង កាលៈទេសៈដែលគូបដិបក្ខរបស់គណៈបក្សសាធារណៈរដ្ឋ Romney បានឈាន ឡើងមុខក្នុងបណ្តាការស្ទាបស្ទង់មតិលើទូទាំងប្រទេសនាពេលថ្មីៗ នេះ។ តាម ការវាយតម្លៃរួមរបស់មជ្ឈដ្ឋានអ្នកវិភាគថា ក្នុងការជជែកដេញដោលលើកនេះ ប្រធានាធិបតី Obama បានសម្តែងឥរិយាបទក្លៀវក្លាជាងលើក ទី១ និងទទួល ពិន្ទុតាមរយៈកែវភ្នែករបស់អ្នកបោអឆ្នោត។ តាមការស្ទាបស្ទង់មតិ បន្ទាប់ពីការ ជជែកដែញដោលសឲ្យឃើញថា លោក Obama ទទួលបានការគាំទ្រចំនួន៤៦% និង៣៩%គំាទ្រលោក Romney។ ប៉ុន្តែ ក្នុងស្ទាបស្ទងមតិ ផ្សេងទៀតដែល ប្រតិបត្តិដោយ Reuter/Ipsosចំពោះមនុស្សចំនួន១.៧០០នាក់ ថា អ្នកបោះឆ្នោត អាមេរិកកំពុងវាយតម្លៃលោក Romney ខ្ពស់ជាងប្រធានា ធិបតី Obamaលើបញ្ហា សំខាន់ជាច្រើនដូចជាផែនការកាត់បន្ថយឧនភាពថវិកា រដ្ឋជាដើម។ ក៏តាមការ ស្ទាបស្ទង់របស់Reuter/Ipsosថា សព្វថ្ងៃ លោក Romney កំពុងបង្រួញគំលាតជា មួយប្រធានាធិបតី Obama ក្នុងបញ្ហាសុំណុំរឿងនុយក្លេ អ៊ែរអ៊ីរ៉ង់។ តាមផែនការ ការជជែកដេញដោលចុងក្រោយស្តីអំពីគោលនយោបាយ ការទូតនឹងប្រព្រឹត្តទៅនាថ្ងៃទី២២តុលា។ នេះក៏ជាឱកាសចុងក្រោយសម្រាប់ បណ្តាបេក្ខជនក្នុងការទាក់ទាញការគាំទ្ររបស់អ្នកបោះឆ្នោតអាមេរិកផងដែរ៕
Related








