ការសន្យាធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប្រឈមមុខនឹងការមន្ទិលសង្ស័យពីគោលនយោបាយរបស់អាមេរិក
09/01/2026 09:19
(VOVWORLD) - កិច្ចប្រជុំនាថ្ងៃទី ៦ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្ព័ន្ធភាពស្ម័គ្រចិត្តនៃបណ្តាប្រទេសលោកខាងលិចដែលគាំទ្រអ៊ុយក្រែន សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងការសន្យាចំពោះសន្តិសុខនាពេលអនាគតសម្រាប់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ វិធានការយោធា និងការទូតនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក បានបង្កការមន្ទិលសង្ស័យចំពោះការសន្យាទាំងនេះ។
កិច្ចប្រជុំនៃសម្ព័ន្ធភាពស្ម័គ្រចិត្តដែលគាំទ្រអ៊ុយក្រែន នៅថ្ងៃទី ៦ ខែមករា នៅទីក្រុងប៉ារីស បានប្រមូលផ្តុំមេដឹកនាំមកពីប្រទេសជិត ៣០ ភាគច្រើនជាសមាជិកសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងប្រទេសមួយចំនួននៅខាងក្រៅទ្វីបអឺរ៉ុបប៉ុន្តែជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដូចជាកាណាដា អូស្ត្រាលី និងនូវែលសេឡង់។ មេដឹកនាំពិភពលោកចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពស្ម័គ្រចិត្ត នៅវិមានអេលីសេក្នុងទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី ៦ ខែមករាឆ្នាំ ២០២៦។ រូបថត៖ YOAN VALAT/REUTERS
TAG
VOV/VOVworld/សន្តិសុខ/អ៊ុយក្រែន/អាមេរិក/ដាណឺម៉ាក
Related
More








