កិច្ចព្រមព្រៀងទីក្រុងប៉ារីល-ការគូសញ្ញាដ៏មហិមារប្រវត្តិសាស្ត្រស្ថិតស្ថេរជានិច្ច
26/01/2018 07:06
(VOVWORLD) - កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីសន្តិភានៅវៀតណាមដែលត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៧ មករា ឆ្នាំ ១៩៧៣ ជាឯកសារ គត្តិយុត្តិអន្តរជាតិដំបូង ក្នុងនោះ ចាប់បង្ខំអាមេរិកត្រូវសន្យាគោរពឯករាជ្យអធិបតេយ្យភាពបូរភាពដែនដីនិងឯកភាពរបស់ប្រជាជាតិវៀតណាម។ ព្រឹត្តិការណ៍នេះមិនត្រឹមតែមានអត្ថន័យដ៏មហិមារក្នុងប្រវត្តិសាស្ត្រវៀតណាម ប៉ុណ្ណោះទេ ថែមទាំងជាការគូសសញ្ញាសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិទៀតផង។ ការតស៊ូដ៏អង់អាចក្លាហានរបស់ផ្នែកការទូតវៀតណាមក្នុងដំណាក់កាលលំបាកលំបិននោះទទួលបានជ័យជំនះដ៏ត្រចះត្រចង់ហើយក៏មានតួនារីនិងការជួយឧបត្ថម្ភយ៉ាងសកម្មរបស់មិត្តភ័ក្តអន្តរជាតិស្រឡាញ់សន្តិភាពយុត្តិធម៌ដែលក្នុងនោះមានជនបារាំងជាច្រើន។ បើទោះបីការរួមវិភាគទានបើកចំហរឬស្ងៀមស្ងាត់ក៏ដោយ ពួកគេបានរួមជាមួយប្រជាជនវៀតណាមសរសេរឡើងប្រវត្តិសាស្ត្រ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីល-ការគូសញ្ញាដ៏មហិមារប្រវត្តិសាស្ត្រស្ថិតស្ថេរជានិច្ច (vov2.vn) ក្នុងចំណោមទីកន្លែងជ្រើសរើស ប៉ារីលត្រូវបានជ្រើសរើសជាទីក្រុងរៀបចំការចរចាអំពីការបញ្ចប់សង្គ្រមនិងស្តារសន្តិភាពឡើងវិញនៅវៀតណាម។ អស់រយៈពេល ៤៥ ឆ្នាំ រហូតមកដល់ពេលនេះ អាចអះអាងថា៖ គ្មានទីកន្លែងណាដែល គណៈប្រតិភូចំនួន ២ របស់វៀតណាមអាចទទួលបានឧត្តមភាពនិងការគាំទ្រដ៏ធំធេងដូច្នេះក្នុងពេលដែលមកចរចានៅទីក្រុងប៉ារីស។
Related
More








