ក្ដៅគរគុកក្នុងការរត់ប្រណាំងប្រជែងសន្លឹកឆ្នោតនៅវីណេហ៊្សូអេឡា។
11/04/2013 09:06
VOV-យុទ្ធនាប្រជែងសន្លឹកឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតីវីណេហ៊្សូអេឡានឹងបញ្ចប់នាថ្ងៃទី១១ មេសា ដើម្បីត្រៀមឲ្យការបោះឆ្នោតជាផ្លូវការនៅ ប្រទេសអាមេរិកខាងត្បូងនេះនាថ្ងៃទី១៤មេសាខាង មុខ។ ដល់ឥឡូវនេះ ការរត់ប្រណាំងរវាងគូបដិបក្ខសំខាន់គឺប្រធានាធិបតី បណ្ដោះអាសន្ន Nicolas Maduro និងដំណាងគណៈកម្មាធិការសាមគ្គីភាព ប្រជាធិបតេយ្យ លោក Henrique Capriles កំពុងស្ថិតក្នុងដំណាក់កាលយ៉ាង ស្វិតស្វាញ។ ការជ្រើសរើសអ្នកបន្តវែណកេរ៌្តិមរតកដែលលោក Chavez បានបន្សល់ទុកមករឺអ្នកមានគោលការណ៍នាំវីណេហ៊្សូអេឡាត្រឡប់មកខឿនសេដ្ឋកិច្ចទីផ្សារតាមលិទ្ធិសេរីថ្មីគឺជាប្រការដែលអ្នកបោះឆ្នោតនៃប្រទេសនេះ យកចិត្តទុកដាក់។

ក្ដៅគរគុកក្នុងការរត់ប្រណាំងប្រជែងសន្លឹកឆ្នោតនៅវីណេហ៊្សូអេឡា។ (Image Internet) VOV-ក្នុងដំណាក់កាលការបោះឆ្នោតកំពុងខិតមកជិត លោក Maduro និង លោក Capriles សុទ្ធតែកំពុងរិះគន់គ្នាដោយការឆោទប្រកាន់និងរិះគន់បុគ្គលយ៉ាង ខ្លាំងក្លា។ ក្នុងពេលដែលលោក Maduro បានសន្យានឹងអនុវត្តផែនការសង្គមនិយមជាតិលើកទី២ដំណាក់កាល២០១៣-២០១៩បន្តពីអតីតប្រធានាធិបតី Chavez នោះ លោក Capriles បានរៀបរាប់រាល់កិច្ចសន្យាដែលមិនទាន់បានសំរេចរបស់រដ្ឋាភិបាលក្រោមសម័យកាលប្រធានាធិបតី Chavez។ លោក Capriles នៅតែចោទប្រកាន់លោក Maduro បិទបាំងព័ត៌មានអំពីស្ថានភាពសុខភាពរបស់ អតីតប្រធានាធិបតី Chavez ក្នុងពេលត្រៀមឈរឈ្មោះជាបេក្ខជនបោះឆ្នោត របស់ខ្លួន។ ឆ្លើយតបនឹងការឆោទប្រកាន់នោះ លោក Maduro បានចាត់ទុកថា បក្ខជនភាគីប្រឆាំងបានប្រមាថចំពោះគ្រួសារអតីតប្រធានាធិបតីChavez នឹង អាចប្រឈមមុខនឹងសំណុំបែបបទកត្តិយុតដោយមូលហេតុរិះគន់របៀបដោះ ស្រាយរបស់រដ្ឋាភិបាលចំពោះជំងឺនិងការដែលប្រធានាធិបតី Chavez ទទួល មរណៈភាព។ តាមលទ្ធផលស្ទង់មតិនាពេលថ្មីៗបំផុតលោក Maduro បានដាច់ឆ្ងាយគូរបដិបក្ខជាមួយចំនួនអ្នកត្រូវបានសួរប្រមាណ៦១,៩%ជឿជាក់ថា លោក Maduro នឹងជាប់ឆ្នោតជាប្រធានាធិបតី ក្នុងពេលដែល១៩,៩%បានជឿជាក់ទៅលើ ជ័យជំនះរបស់លោកCapriles ។ បណ្ដាអ្នកវិភាគបានចាត់ទុកថា ទោះបីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Chavez មិនទាន់ដោះស្រាយយ៉ាងដាច់ខាតចំពោះបញ្ហាមួយចំនួនអំពីសេដ្ឋកិច្ច សង្គមសន្តិសុខក្តី ប៉ុន្តែរហូតក្នុងរយៈពេល១៤ឆ្នាំកាន់អំណាច អតីតប្រធានាធិបតី Hugo Chavez បានកែលំអរយ៉ាងមានប្រសិទ្ធភាពជីវភាពរស់នៅរបស់ជនក្រីក្រនិងនេះជាឧត្តមភាពដ៏ធំធេងរបស់ប្រធានាធិបតីបណ្ដុះអាសន្ន Maduro ក្នុងការ បោះឆ្នោតលើកនេះ។ ទោះបីបានលាចាកលោកនេះទៅហើយក្តីប៉ុន្តែឥទ្ធិពល របស់អតីតប្រធានាធិបតី Chavez ចំពោះលោក Maduro ក្នុងការបោះឆ្នោតលើក នេះគឺធំធេងណាស់។ ក្នុងបទថ្លែងមតិនានាលោក Maduro បានរំលឹកអ្នកបោះឆ្នោត ថាប្រធានាធិបតី Chavez បានជ្រើសរើសលោកជាអ្នកបន្តអាណត្តិដើម្បីបន្តរាល់ គោលនយោបាយកែទម្រង់។ ក្នុងពេលនោះ បេក្ខជន Capriles ទោះបីចំណាយ ពេលវេលាជាច្រើនដើម្បីរិះគន់លាតត្រដាងពីអន់ខ្សោយរបស់រដ្ឋាភិបាលក្រោម សម័យកាលប្រធានាធិបតី Chavez ក្តីប៉ុន្តែមិនដាក់ចេញបានដំណោះស្រាយដើម្បី ដោះស្រាយឡើយ។ លើសនេះទៅទៀតចំពោះការប្រគួតប្រជែងសន្លឹកឆ្នោត របស់បេក្ខជនប្រឆាំងនេះត្រូវបានចាត់ទុកគឺមិនច្បាស់លាស់និងខ្វះការប្តេជ្ញាចិត្ត។ ចំណុចមួយដែលត្រូវបានចាត់ទុកថាខ្វះការឈ្លាសវៃរបស់លោក Capriles គឺបាន ថ្កោលទោសប្រធានាធិបតីបណ្ដោះអាសន្ន Maduro ឆ្លៀតយកស្ថានភាពសុខភាព របស់អតីតប្រធានាធិបតី Chavez ដើម្បីបំរើឲ្យគោលដៅចលនាប្រគួតប្រជែង សន្លឹកឆ្នោត។ ប្រការនេះមិនត្រឹមតែមិនទាក់ទាញបានការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងទទួលបានការរិះគន់បញ្ជ្រាស់វិញគឺគ្មានយុត្តិធម៍ គ្មានទឹកចិត្តមនុស្ស។ពុំនោះសោតសាច់ញាត្តិរបស់អតីតប្រធានាធិបតី Chavez បាន ឡើងសំលេងសំណូមពរភាគីប្រឆាំងគោរពការឈឺចាប់របស់គ្រួសារខ្លួននិងឲ្យដឹង ថាគេអាចមានសកម្មភាពកតិ្តយុតដើម្បីប្រឆាំងនឹងលោក Capriles ទៀតផង។ នាបច្ចុប្បន្នច្បាស់ណាស់ថាឧត្តមភាពកំពុងលំអៀងទៅលើប្រធានាធិបតី បណ្ដោះអាសន្ន Maduro និងនៅសល់តែ៣ថ្ងៃទៀត វិមានប្រធានាធិបតី Mirafloes នៅប្រទេសអាមេរិកខាងត្បូងនេះនឹងទទួលម្ចាស់វិមានថ្មីជាផ្លូវការ។ទោះបីអ្នក ណាឡើងកាន់អំណាចក៏ដោយ ប្រការដែលប្រជាជននៃប្រទេសនេះចង់បានគឺ អ្នកនោះត្រូវមានសមត្ថភាពសាមគ្គីភាពប្រជាជនគ្រប់ស្រទាប់នាំវីណេហ៊្សូអេឡា បន្តអភិវឌ្ឍន៍លើផ្លូវសម្បូធូធារុងរឿង៕
Related








