VOV WorldVOV World
លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស
06/09/2019 10:59
(VOVWORLD) - គណៈកម្មការយុត្តិធម៌នៃរដ្ឋសភាទើបតែរៀបចំកិច្ចប្រជុំពេញអង្គដើម្បីត្រួត ពិនិត្យនិងពិភាក្សាអំពីរបាយការណ៍របស់រដ្ឋាភិបាលស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៩។ តាមរបាយការណ៍នេះបានអោយដឹងថា ការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមកនេះ សម្រេច បាននូវលទ្ធផលវិជ្ជមាន ដែលរួមចំណែកលើកកំពស់ជំនឿទុកចិត្តរបស់ប្រជាជន ចំពោះបក្សនិងរដ្ឋ។
 ប្រធានគណៈកម្មការយុត្តិធម៌របស់រដ្ឋសភាលោកស្រី Le Thi Nga (រូបថត៖ quochoi.vn)   ក្នុងឆ្នាំ២០១៩ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយបន្តត្រូវបានបក្សនិង រដ្ឋវៀតណាមរក្សា ជំរុញខ្លាំង ដោយរបៀបធ្វើត្រឹមត្រូវ ខ្លាំងក្លា ស៊ីជំរៅ ហើយ ប្រកបដោយប្រសិទ្ធភាពជាងមុន ដែលត្រូវបានកម្មាភិបាល បក្ខជននិងប្រជាជន គាំទ្រ។ តាមនោះបន្តអះអាងនូវការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ។