VOV WorldVOV World
មិត្តភក្តិអន្តរជាតិវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចវៀតណាម
06/06/2019 08:45
(VOVWORLD) - ខឿនសេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ហើយជីវភាពរស់នៅ របស់ប្រជាជនកាន់តែត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺការវាយ តម្លៃប្រកបដោយសុទិដិ្ឋនិយមចំពោះស្ថាន ភាពសេដ្ឋកិច្ចសង្គមនៅវៀតណាម ដោយមិនអើពើដល់ការមន្ទិលសង្ស័យមួយចំនួនអំពីការអភិវឌ្ឍកាន់តែពិតប្រាកដនិងចីរភាពនៃខឿនសេដ្ឋកិច្ច ក៏ដូចជាអំពីរាល់តម្លៃដែលសេដ្ឋកិច្ចនាំមកជូន ប្រជាជនវៀត ណាមផងដែរ។
 សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP ចំនួន៧,០៨% ក្នុងឆ្នាំ២០១៨ ៦,៧៩%ក្នុងត្រីមាសទី១ឆ្នាំ២០១៩ ហើយគោលដៅកំណើនក្នុងឆ្នាំ២០១៩គឺ៦,៨%។ (រូបថត៖ ទិដ្ឋភាពនៅទីក្រុងហូជីមិញ) យោងតាមរបាយការណ៍នៃរដ្ឋាភិបាលនៅសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលពី១៤ បានអោយដឹងថា សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើន GDP ចំនួន៧,០៨% ក្នុងឆ្នាំ២០១៨ ៦,៧៩%ក្នុងត្រីមាសទី១ឆ្នាំ២០១៩ ហើយគោលដៅកំណើនក្នុងឆ្នាំ២០១៩គឺ៦,៨%។