VOV WorldVOV World
នាំបុណ្យតេតមកដល់ជនក្រីក្រ
08/02/2013 05:55
(VOV)_ទោះបីជាជួបការលំបាកជាច្រើនអំពីសេដ្ឋកិច្ចក្នុងឆ្នាំ ២០១២ក្តី ប៉ុន្តែ រដ្ឋាភិបាលវៀតណាម នៅតែលៃទុកការយក ចិត្តទុកដាក់ជាពិសេសចំពោះជន ក្រីក្រ ពិសេសគឺនៅក្នុងឱ កាសបុណ្យតេតប្រពៃណី។ ថែទាំបុណ្យតេតសំរាប់ជនក្រីក្រ បានក្លាយទៅជា ចលនារបស់សង្គមទាំងមូល ជាភារកិច្ចស្នូលរបស់គ្រប់ ស្ថាប័ន តំបន់ អង្គភាពអាជីវកម្ម និងសហគមន៍ ទន្ទឹមនឹងនោះ នេះក៏​ជាការផ្តួចផ្តើមគំនិតធំ​ ក្នុងប្រព័ន្ធគោលនយោបាយធានាសុខុមាលភាពសង្គមរបស់វៀតណាម​។
នាំបុណ្យតេតមកដល់ជនក្រីក្រ
            (VOV)_ទោះបីជាជួបការលំបាកជាច្រើនអំពីសេដ្ឋកិច្ចក្នុងឆ្នាំ ២០១២ក្តី ប៉ុន្តែ រដ្ឋា ភិបាលវៀតណាម នៅតែលៃទុកការយកចិត្តទុកដាក់ជាពិសេសចំពោះជន ក្រីក្រ ពិសេស គឺនៅ ក្នុងឱកាសបុណ្យតេតប្រពៃណី។ ថែទាំបុណ្យតេតសំរាប់ជនក្រីក្រ បានក្លាយទៅជា ចលនារបស់ សង្គមទាំងមូល ជាភារកិច្ចស្នូលរបស់គ្រប់ ស្ថាប័ន តំបន់ អង្គភាពអាជីវកម្ម  និងសហគមន៍  ទន្ទឹមនឹងនោះ នេះក៏​ជាការផ្តួចផ្តើមគំនិតធំ​ ក្នុងប្រព័ន្ធគោលនយោបាយ ធានា សុខុមា លភាពសង្គមរបស់វៀតណាម​។  នាំបុណ្យតេតមកដល់ជនក្រីក្រ(internet)            ការងារថែទាំបុណ្យតេតសំរាប់ជនក្រីក្រ ត្រូវបានគ្រប់ស្ថាប័ន  តំបន់ត្រៀមរៀបចំ តាំង ពីរប៉ុន្មានខែមុននេះហើយ។ ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងការងារ  យុទ្ធជនពិការនិងសង្គម កិច្ចវៀត ណាម លោកស្រី Pham Thi Hai Chuyen  បាន អោយដឹងថា៖ ក្រសួងបានមានសំ ណើរជាមួយ​ប្រធានរដ្ឋ ផ្តល់ប្រាក់ជួយឧបត្ថម្ភជិត៤០០ពាន់លានដុងវៀតណាមសំរាប់ អ្នកមាន គុណូបការះ​ ព្រមទាំង​សំណូមពរ រដ្ឋាភិបាលជួយឧបត្ថម្ភជា​ អង្ករចំនួន ២៣០០០  តោន។  រដ្ឋមន្ត្រី​ Pham Thi Hai Chuyen បាន អោយ ដឹងថា៖ នេះគឺជាការខំប្រឹងប្រែងដ៏ ធំ ធេងរបស់បក្ស  រដ្ឋវៀតណាមក្នុង លក្ខណះសេដ្ឋកិច្ច និងសង្គមនៅមានការលំបាកជាច្រើន៖             “ រដ្ឋាភិបាលបញ្ជាណែនាំ ជួយឧបត្ថម្ភអង្ករសំរាប់គ្រួសារក្រីក្រ។ វៀតណាមជា ប្រទេស ១ក្នុងចំណោមប្រទេសអាស៊ាន ដែលមានគោលនយោបាយ​សុខុមាលភាពសង្គម ជាច្រើន  ទទួល​បានការវាយតំលៃយ៉ាងខ្ពស់ ក្នុងការអនុវត្ត​ដែលក្នុងនោះមានគោល នយោ បាយជាច្រើនសំរាប់ជនក្រីក្រ។ ក្នុងឱកាសបុណ្យតេតនេះ រដ្ឋាភិបាលបាន ស្នើ បណ្ដា ខេត្តពិនិត្យមើលឡើងវិញ​បណ្ដាមុខសញ្ញាជាគ្រួសារក្រីក្រ ដើម្បីធានា អោយ មានអ្នកទាំង នោះ​មានបុណ្យតេតសប្បាយរីករាយ និងកក់ក្តៅផងដែរ។ ”             ក្នុងសារលិខិតបញ្ជាណែនាំការអនុវត្តការងារបំរើបុណ្យតេត​ នាយក​រដ្ឋ​មន្ត្រី​វៀត ណាម លោក Nguyen Tan Dungបានស្នើគ្រប់ស្ថាប័នទាក់ទិន ត្រូវយក​ចិត្ត​ទុក​ដាក់ដល់ការ ងារផ្គត់ផ្គងទំនិញនៅតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល ​តំបន់ជនរួមជាតិជាជនជាតិ ភាគតិច​ ព្រំដែន កោះសមុទ្រ។ នាយករដ្ឋមន្ត្រីក៏បាន​ស្នើ​ស្ថាប័ន​មានសមត្ថកិច្ចបំពេញ រាល់ របប គោលនយោបាយរបស់បក្ស ​រដ្ឋអោយ​ទាន់ពេលវេលា និងគ្រប់គ្រាន់ រួមសហ ការរៀបចំ ចុះទៅ​សាក់សួរសុខទុក្ខ លើកទឹកចិ ត្តអោយបណ្ដាគ្រួសារក្រីក្រ មុខសញ្ញា គោល នយោបាយលើភូមិដ្ឋា​ន។             រួមជាមួយការជួយឧបត្ថម្ភជនក្រីក្រទទួលបុណ្យតេត​ ឆ្នាំនេះ គណះ​កម្មាធិការ​អចិន្ត្រៃយ៍ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម បាន​បែងចែកមូល និធិដើម្បីជន ក្រីក្រមជ្ឈឹម  ជាមួយចំនួនទឹកប្រាក់ ៣ ពាន់លានដុង  ស្មើនឹងអំណោយ ចំនួន ១១ពានចំណែក។ ប្រធានគណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម  លោក Huynh Damបានអោយដឹងថា៖ រណះសិរ្យ​មាតុ​ភូមិ​វៀតណាមបានសកម្មចលនា បណ្ដាអង្គការ បុគ្គល រួមជាមួយគ្នាថែទាំ​សំរាប់ជនក្រីក្រ៖             “ឆ្នាំនេះ រណះសិរ្យមាតុភូមិវៀតណាម បន្តចលនាបណ្ដាអង្គការ បុគ្គលរួមដៃ រួម កម្លាំងកាយចិត្តសំរាប់ជនក្រីក្រប្រកបដោយជាក់ស្ដែងជាង ប្រសិទ្ធិភាពជាង និងក្តាប់ ស្ថានភាពជាក់ស្ដែងជាង។ ក្នុងស្ថានភាពខឿនសេដ្ឋកិច្ចនៅមានការលំបាកជាច្រើន  សកម្មភាពនេះមានអត្ថន័យជ្រាលជ្រៅណាស់។”   ការដែលបណ្ដាស្ថាប័ន តំបន់ត្រៀម រៀប ចំយ៉ាងហ្ម៉ត់ចត់ និងអនុវត្តការងារថែទាំបុណ្យតេតសំរាប់ជនក្រីក្រ ​ជួយឧបត្ថម្ភទាន់ ពេលវេលា សំរាប់បណ្ដាជនក្រីក្រ ក្នុងឱកាសបុណ្យតេតឆ្នាំនេះ។ ការងារនេះបានរួមចំ ណែក អនុវត្តតាមការផ្តើមគំនិត​១ក្នុងចំណោមការផ្ដើមគំនិតធំៗ ក្នុងប្រព័ន្ធគោលន យោបាយធា នាសុខុមាលភាពសង្គមរបស់វៀតណាម នោះគឺធានាជនក្រីក្រគ្រប់រូប សុទ្ធតែមាន បុណ្យតេត៕