VOV WorldVOV World
ផលវិបាកពី រឿងដុតគម្ពីរ កូរ៉ាន។
28/02/2012 08:42
(រឿងទាហានអាមេរិកនៅទីតាំងយោធា​ Bagram(អាហ្វហ្គានីស្ថាន​) ដុត​គម្ពីរ​ កូរ៉ានមិនត្រឹមតែបង្កភាពតានតិងក្នុងទំនាក់ទំនងរវាងអា មេរិកជាមួយ អាហ្វហ្គានីស្ថានប៉ុណ្ណោះទេថែមទាំងផ្តល់មកប្រការ អវិជ្ជមានឲ្យរដ្ឋអំណាចអាមេរិកនិងអាហ្វហ្គានីស្ថានក្នុងរយះពេល រសើបនេះទៀតផង។
ផលវិបាកពី រឿងដុតគម្ពីរ កូរ៉ាន។
(VOVWORLD)- ក្រោយពីព័ត៏មានបានផ្សាយហើយថា គេរកឃើញបានសៀវភៅរបស់ ជនឥស្លាមដែលត្រូវដុតនៅទីតាំងយោធា​ Bagramជាទីតាំងយោធាធំបំ ផុតរប់អាមេរិកនៅអាហ្វហ្គានីស្ថាន​នោះ​  ថ្ងៃទី២១កុម្ភះការធ្វើបាតុកម្ម របស់ប្រជាជនដំបន់បានផ្ទុះឡើងនៅខាងក្រៅនៃទីតាំងយោធានេះ។ ជនប្រមាណ២ពាន់នាក់បានចូលរួមការ បាតុកម្ម។ គិតតាំងពីនោះមក រលកបាតុកម្មរបស់ប្រជាជនអាហ្វហ្គានីស្ថានបន្តរីករាលដាល។ និង អំពើហឹង្សាកើនឡើងជាបន្តបន្ទាប់ទោះបីជា មជ្ឈដ្ឋាន មន្រ្តី​អាមេរិក ដែលក្នុងនោះ​មាន ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិង មេបញ្ជាការកងទ័ពអាមេរិក នៅ​អាហ្វហ្គានីស្ថានឧត្តមសេនីយ៍​ John Allen ផងបានឡើងសំលេង សុំ​អភ័យទោស ចំពោះការ​ដុត​គម្ពីរ​ កូរ៉ាន នេះក្តី។រួមជាមួយនោះគឺជាការវាយប្រហារតម្រង់ទៅលើទីតាំងយោធា របស់អាមេរិក ទាហានអាមេរិកនិង NATO ប្រចាំនៅអាហ្វហ្គានីស្ថាន។ ឧទាហរណ៍គឺរឿងទីប្រឹក្សាយោធាអាមេរិក​ពីរ​នាក់ត្រូវសម្លាប់។រលក អរិចិត្តនៅរីករាលដាលទៅប្រទេសជិតខាង​ប៉ាគីស្ថានទៀផង។​នាថ្ងៃ ទី​២៤កុម្ភះ បុព្វជិកនិងសកម្មជនរាប់រយនាក់នៅរដ្ឋធានី​ Islamabad  និងទីក្រុងធំៗដូចជា​KaraChi ឬនៅ​ទីសក្ការះ​Multannនៅភាគកណ្តាល ប៉ាគីស្ថានបានធ្វើបាតុកម្មដើម្បីប្រឆាំងជំទាស់ រឿង​ដុត​គម្ពីរ​ កូរ៉ាន។ និងរឿងនេះបាននាំមកផលវិបាកគឺអំពើហឹង្សានិងសតិអារម្មណ៍ ប្រឆាំងអាមេរិកនៅអាហ្វហ្គានីស្ថានកើនឡើងយ៉ាងខ្លាំងក្លា។ម៉្យង ទៀតប្រការនេះបានធ្វើឲ្យទំនាស់រវាងអាមេរិកជាមួយបណ្តាប្រទេស ឥស្លាមកាន់តែចូលជ្រៅថែមទៀត។រួមជាមួមនោះ ការដែលរឿង ដុត​ គម្ពីរ​ កូរ៉ានកើតមានឡើងនៅខណះដែលប្រទេសអាមេរិកកំពុងខំប្រឹង ប្រែងធ្វើឲ្យសភាពការណ៍នៅអាហ្វហ្គានីស្ថានស្ថិរភាពមុនពេលដក កងទ័ពចេញអស់ពីប្រទេសនេះនាឆ្នាំ២០១៤ និងប្រទេសអាមេរិកកំពុង ឈានចូលក្នុងយុទ្ឋនាការបោះឆ្នោតប្រធានាធិបតីនោះបានធ្វើឲ្យអាមេ រិកនិង​ NATO ស្ថិតក្នុងចំពោះមុខការលំបាកថ្មី។ក្នុងពេលដែលអាមេរិក កំពុងត្រូវការការជួយឧបត្ថម្ភនៃបណ្តាកំលាំង NATOក្នុងការបង្កើន សកម្មភាពដើម្បីស្ថិរភាពសភាពការណ៍នោះថ្ងៃទី​២៣កុម្ភះ​អាល្លឺម៉ង បានដកកំលាំងរបស់ខ្លួនចេញពីទីតាំងយោធាTaluqan(អាហ្វហ្គានី ស្ថាន​)។ថ្ងៃទី​២៥កុម្ភះកំលាំងជួយឧបត្ថម្ភសន្តិសុខអន្តជាតិ(ISAF) នៅអាហ្វហ្គានីស្ថានក៍បានដកបុគ្គលឹកទាំងអស់ចេញពី ​ស្ថាប័ននានា នៅ Kabul និងដំបន់ជិតខាងដែរ។នៅប្រទេសអាមេរិកគណះបក្ស សាធារណះរដ្ឋបានឆ្លៀត យករឿងហេតុការនេះក្នុងបំណងបន្ទាប ពិន្ទុរបស់ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាក្នុង យុទ្ឋនាការប្រកួតប្រជែងប្រធានាធិបតី។ ជាង១០ឆ្នាំបានកន្លងផុតទៅ គិតតាំងពីពេលអាមេរិកនិងកំលាំង NATOផ្តួលរំលំ​ Taliban ប៉ុន្តែសន្តិសុខពុំទាន់បានស្តារឡើងវិញនិង ប្រជាជនអាហ្វហ្គានីស្ថាន​គ្មានថ្ងៃណារស់ក្នុងស្ថេរភាពបានឡើយ។ ការធ្វើបាតុកម្មប្រឆាំងអាមេរិកនៅអាហ្គានីស្ថានកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ(Internet)។ និងបញ្ហាសន្តិសុខសំរាប់ អាហ្វហ្គានីស្ថានដែលធ្លាប់ពិបាកដោះ ស្រាយនោះបែជាឈរចំពោះមុខស្ថានភាពពិបាកត្រួតពិនិត្យ ទៅវិញ៕