បង្កើនទិន្នផលពលកម្ម - ជើងទម្រសំរាប់ការអភិវឌ្ឍន៍និរន្តរភាព
13/12/2017 17:33
(VOVWORLD) - ជារៀងរាល់ខែចុងឆ្នាំ រដ្ឋាភិបាលវៀតណាមនិងបណ្ដាដៃគូអភិវឌ្ឍន៍អង្គុយជាមួយគ្នាដើម្បីសន្ទនាអំពីគោលនយោបាយសំដៅនាំចេញការផ្តើមឡើងគោលនយោបាយឲ្យសមស្របនឹងការអភិវឌ្ឍន៍របស់វៀតណាម។ នៅវេទិកាអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៧ (VDF ២០១៧) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៣ ធ្នូ បញ្ហាត្រូវបានយកចិត្តទុកដាក់ពិសេសគឺស្ថានភាពនិងដំណោះស្រាយក្នុងការបង្កើនទិន្នផលពលកម្មនៅវៀតណាម។ នេះជាកត្តាសំខាន់ដើម្បីវៀតណាមអភិវឌ្ឍន៍។
វេទិកា VDF ឆ្នាំ ២០១៧ (VOVworld) – ចាប់ពីឆ្នាំ ២០១០ វៀតណាមត្រូវបានទទួលស្គាល់ជាប្រទេសមានចំណូលមធ្យម។ សមិទ្ធផលនៃការអភិវឌ្ឍន៍នេះក៏បានដាក់ឲ្យវៀតណាមនូវការសាកល្បងថ្មី។ នេះជាការជំនះពុះពារលើអង្គប់ចំណូលមធ្យមដែលប្រទេសជាច្រើនបានប្រឈមមុខហើយជៀសវាងការរុញ ថយក្រោយ។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ជាពិសេសក្នុងពេលដែលបដិវត្តន៍ឧស្សាហកម្មលើក ទី ៤ នាំមកនូវឱកាសជាច្រើនព្រមទាំងដាក់ចេញការសាកល្បងសំរាប់វៀតណាមផង នោះគឺ ការបង្កើនទិន្នផលពលកម្មគឺជាកូនសោដើម្បីវៀតណាមឆ្ពោះទៅកំណើននិរន្តរភាព។
Related
More








