VOV WorldVOV World
បង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់
12/03/2018 10:20
(VOVWORLD) - វៀតណាមនិងនូវែលហ្សេឡង់បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៧៥។ នាឆ្នាំ២០០៩ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូលើ គ្រប់ជ្រុងជ្រោយ ហើយនាឆ្នាំ២០១៥ ប្រទេសទាំងពីរបានចេញសេចក្ដីថ្លែង ការណ៍រួម ដោយបានឯកភាពលើការបង្កើននិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនង ជាដៃគូលើគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ។
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ជួបសន្ទនាទ្វេភាគីជាមួយសមភាគីនូវែលហ្សេឡង់ ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នាថ្ងៃទី១២ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាប់ផ្ដើមសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ចាប់ពីថ្ងៃទី១១ដល់ទី១៤ មីនា។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅនូវែលហ្សេឡង់ របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដែលរួមចំណែកបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាមនិងនូវែលហ្សេឡង់។        

More