បន្តខំប្រឹងប្រែងបង្ការប្រឆាំងអំពើពុករលួយ
20/11/2017 07:12
(VOVWORLD) -នាថ្ងៃទី២១វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភា វៀត ណាម នីតិកាលទី១៤ បណ្ដាសមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីគំរោងច្បាប់ស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ។ នេះជាគំរោងច្បាប់ជំនួសអោយច្បាប់បង្ការប្រឆាំងអំពើពុករលួយដែលបានអនុវត្តជាង១០ឆ្នាំមកហើយនៅវៀតណាម។
នាថ្ងៃទី២១វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៤ បណ្ដាសមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីគំរោងច្បាប់ស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ។ នេះជាគំរោងច្បាប់ជំនួសអោយច្បាប់បង្ការប្រឆាំងអំពើពុករលួយ ដែលបានអនុវត្តជាង១០ឆ្នាំមកហើយនៅវៀតណាម។មុននោះ នៅក្នុងសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោល របស់បណ្ដាសមាជិកសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអះអាងថា៖ គ្មានតំបន់ហាមឃាត់ក្នុងចំណាត់ការអំពើពុករលួយឡើយ។ កាយវិការទាំងនោះ បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការកសាងយន្តការបង្ការប្រឆាំងអំពើពុករលួយលើគ្រប់ជ្រុងជ្រោយនិងទូលំទូលាយថែមទៀត។
Related
More








