បញ្ហាជនអន្តោប្រវេសន៍បន្តធ្វើឲ្យទ្វីបអឺរ៉ុបបែកបាក់
21/06/2018 06:41
(VOVWORLD) - សំដៅត្រៀមរៀបចំឲ្យសន្និសីទកំពូលសហភាពអឺរ៉ុប (EU) ដែលនឹង ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៨ និងទី ១៩ មិថុនា ខាងមុខ ប្រទេសអឺរ៉ុបនានាកំពុងខិតខំប្រឹងប្រែងការស្រុះចិត្តគំនិតក្នុងបញ្ហាក្តៅគគុកមួយ នោះគឺបញ្ហាអន្តោប្រវេសន៍។ ប៉ុន្តែ បញ្ហានេះកំពុងក្តៅឡើងៗហើយបន្តបណ្តាល ឲ្យឡើងការបែកបាក់ក្នុង EU ពិសេសគឺក្រោយពីរឿងហេតុ អ៊ីតាលីនិង Malta បដិសេធន៍នាវាជួយសង្គ្រោះដែលដឹកជញ្ជូនជនអន្តោប្រវេសន៍ចំនួន ៦០០ នាក់ ចូលចត់។
ជនអន្តោប្រវេសន៍នៅខ្សែព្រំដែនជាមួយ Serbia (VNA) បញ្ហាអន្តោប្រវេសន៍បែកបាក់ផ្ទៃក្នុង EU ជាបណ្តើរៗពីយូរយាណាស់មក ហើយ។ នេះក៏ជាមូលហេតុមួយក្នុងចំណោមបណ្ដាមូលហេតុដែលធ្វើឲ្យអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបដោយមានផលវិបាកខាងនយោបាយនិងសេដ្ឋកិច្ចដ៏ ធ្ងន់ធ្ងរ។ គិតតាំងពីពេលវិបត្តិផ្ទុះឡើង អឺរ៉ុបនៅច្រេលច្រាលមិនអាចឯកភាពឲ្យបាន ក្នុងការដោះស្រាយការសាកល្បងនេះទេ។ ហើយពេលដែល EU មិនទាន់នាំ ចេញដំណោះស្រាយល្អបំផុតមួយសំរាប់បញ្ហានេះនៅឡើយ នោះគឺជារៀងរាល់ ថ្ងៃ នៅមានមនុស្សរាប់រយនាក់មកពីលីប៊ីនិងស៊ីរីដែលដោយមិនអើពើដល់គ្រោះថ្នាក់នៅពេលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីតេរ៉ាណេហូរទៅ EU។
Related
More








