បដិវត្តន៍ Bolivar បោះជំហាន
16/04/2013 08:09
ការបោះឆ្នោតប្រធានាធិបតី នៅវេណេស៊ុយអេឡា បានបញ្ចប់ដោយជ័យជំនះរបស់ប្រធានាធិបតីស្តីទីលោក Nicolas Maduro។លទ្ឋផលនេះបានបញ្ជាក់ថា៖ប្រជាជន វេណេស៊ុយអេឡាជឿជាក់និងគាំទ្រគោលមាគា៏ដែល លោករូបនេះបានដាក់ចេញដើម្បីនាំប្រទេសនេះអភិវឌ្ឍន៍ដ៍ចីរភាព។

Vovworld-តាមលទ្ឋផលដែលក្រុមប្រឹក្សារៀបចំការបោះឆ្នោតវេណេស៊ុយអេឡា CNE ប្រកាសនាយប់ថ្ងៃទី១៤មេសាថា៖ប្រធានាធិបតីស្តីទីលោក Nicolas Maduro បេក្ខជន មកពីគណបក្សកាន់អំណាច ទទួលបានជោគជ័យ ជាមួយសម្លេង គាំទ្រ ៥០,៦៦ ភាគរយ ទល់នឹង៤៩,០៧ភាគរយរបស់ បេក្ខជន មកបីគណបក្សប្រឆាំង លោក Capriles ទទួលបាន។ដូចច្នេះក្រោយរយះពេល៦ខែបន្ទាប់ពីជ័យជំនះរបស់ អតីតប្រធានាធិបតី Hugo Chavezប្រជាជនវេណេស៊ុយអេឡាបានអះអាងនូវការ គាំទ្ររបស់ខ្លួនចំពោះដំណើការបដិវត្តន៍រBolivarតាមសំលេងគាំទ្រសំរាប់ លោក Nicolas Maduro បេក្ខជន មកពីគណបក្សកាន់អំណាច។ម៉្យាងទៀតជ័យជំនះរបស់ លោក Nicolas Maduroនៅទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសជាច្រើននៅ ដំបន់អាមេរិកខាងត្បូងទៀតផង។ ប្រធានរដ្ឋគុយបាលោក RaulCastro ចាត់ទុកថា៖ជ័យជំនះនេះជាការបញ្ជាក់ពីកំលាំង ពលំនៃសតិអារម្មណ៍និងសមិទ្ឋិដែលអតីតប្រធានាធិបតីHugo Chavezបានបង្កើតឡើង ។ប្រធានាធិបតី បូលីវី Evo Morales បានប្រកាសជាសាធារណះថា÷ ជ័យជំនះ របស់ លោក Maduro ជាជ័យជំនះទាំងរបស់ អាមេរិក ឡាទិនផងដែរទន្ទឹមនឹងនោះ លោកក៏ បានចាត់ទុកថា÷លទ្ធផលនេះ នឹងជួយបង្កើនផែនមហាសាមគ្គីភាព ក្នុងបណ្ដាអង្គការ តំបន់ ដែលអតីតថ្នាក់ដឹកនាំឆ្វែងនិយម Chaves បង្កើតឡើង ដូចជា÷សម្ព័ន្ធភាពបណ្ដា ប្រទេសអាមេរិកខាងត្បូង ( Unasur) សហគមន៍បណ្ដាប្រទេសអាមេរិកឡាទិន និង Caribe( CELAC)…ជាដើម។ លោក Maduro ប្រកាសទទួឡជ័យជំនះ(រូបថតInternet) ឆ្លើយតបវិញនឹងទំនុកទុកចិត្តរបស់បណ្ដាអ្នកគាំទ្រ ក្នុងបទថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត លោក Maduro បានអះអាងថា÷នឹងស្មោះត្រង់បន្តឧត្តមគតិរបស់អតីតប្រធានាធិបតី Chavez បន្តអនុវត្តនិងធ្វើស៊ីជំរៅថែមទៀត បណ្ដាគំរោងការសង្គមនិយម សតវត្សន៍ទី ២លោកក៏បានសង្កត់ធ្ងន់ថានឹងជំរុញខ្លាំងជាងទៀត បណ្ដាការកែទម្រង់អំពីនយោបាយ និងសេដ្ឋកិច្ចជាដើម។ អាចនិយាយបានថា÷ភារកិច្ចដឹកនាំប្រទេសរបស់លោក Maduro មានភាពងាយស្រួល ជាច្រើន ពេលដែលសមត្ថផលជាច្រើន អំពីសង្គមកិច្ច ដែលអតីតថ្នាក់ដឹកនាំ Chavezបាន បង្កើតឡើង ដូចជា÷អាត្រាគ្រួសារក្រីក្រនៅវីណេស៊ុយអេឡាត្រូវបានថយចុះ ២៤% អត្រា បាត់អាជិពថយចុះ ៥,៩% នាខែធ្នូ ឆ្នាំ ២០១២ ជាកំរិតទាបបំផុតពីមុនមក។ ពីឆ្នាំ ២០០៣ មក បានមានកម្មវិធីដោយឈ្មោះ Misiones Bolivarianas ចំនួន៣០ ត្រូវបានអនុវត្តលើ វិស័យអប់រំសុខាភិបាលនិងផ្ទះសម្បែង។ល។ អណត្តិប្រធានាធិបតីរបស់លោក Maduroនឹងអូសបន្លាយរយះពេល៦ឆ្នាំ ទោះបីជានៅ មានការសាកល្បូងនៅចំពោះមុខក្តីប៉ុន្តែប្រជាជន វេណេស៊ុយអេឡា សង្ឃឹមថា៖ក្រោម កាតដឹកនាំរបស់លោក Maduroប្រទេសនេះនឹងអភិវឌ្ឍន៍រឹងមាំតាមផ្លូវបដិវត្តន៍Bolivar ជាពិតប្រាកដ៕
Related








