អាស៊ាននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង
18/06/2019 07:37
(VOVWORLD) - សប្ដាហ៍អាស៊ានរំលឹកខួបអនុស្សាវរីយ៍រយៈ៣០ឆ្នាំនៃកិច្ចសន្ទនាអាស៊ាន-កូរ៉េខាងត្បូងទើបនឹងបានបញ្ចប់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះបានបង្កើតឡើងបរិយាកាស សប្បាយរីករាយដើម្បីឆ្ពោះទៅរកការរៀបចំប្រកប ដោយជោគជ័យនូវកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-កូរ៉េខាងត្បូងនៅទីក្រុងកំពង់ផែ Busan ភាគខាងត្បូង កូរ៉េខាងត្បូងនាខែវិច្ឆិកាខាងមុខ។
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២០នៅប្រទេសសឹង្ហបុរីកាលពីខែវិច្ឆិកាឆ្នាំ២០១៨ (រូបថត៖ Cheong Wa Dae) ប្រជាជនទៅចូលរួមសប្ដាហ៍អាស៊ានលើកនេះគឺប្រជាជនកូរ៉េខាងត្បូង ប្រជាជនអាស៊ាន និងប្រជាជនសេអ៊ូល។ ព្រឹត្តិការណ៍នេះគឺជា “ដំណើរទេសចរណ៍របស់ប្រជាជនទៅកាន់អាស៊ាន” ដើម្បីទទួលទានចំណីអាហារ ទស្សនាកំសាន្តការសម្ដែងម៉ូដនិងសិល្បៈដ៏សម្បូរបែបរបស់ប្រទេសអាស៊ានទាំង១០។ នេះក៏ជាឱកាសដើម្បីចែករំលែកតម្លៃនានារបស់អាស៊ាន រួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការរវាងកូរ៉េខាងត្បូងនិងអាស៊ាន។
Related








