VOV WorldVOV World
អង្គការសហជីពជាមួយនិន្នាការសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល
01/05/2018 01:00
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អង្គការសហជីពគ្រប់ជាន់ថ្នាក់ជានិច្ចកាលអនុវត្តន៍ យ៉ាង ល្អនូវការងារថែទាំ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ ពលករ។ នាបច្ចុប្បន្ន វៀតណាមកំពុងធ្វើសមាហរណកម្មកាន់តែទូលំទូលាយទៅ ក្នុងខឿនសេដ្ឋកិច្ចសកលពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះបាននាំមកនូវការ លំបាកក្នុងសាកល្បងជាច្រើនចំពោះអង្គការសហជីព ដែលទាមទារឲ្យសហជីពត្រូវ មានការផ្លាស់ប្ដូរថ្មី វិធីសាស្ត្រធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីឆ្លើយតបនឹងតួនាទីនិងភារកិច្ចរបស់ខ្លួន។
ក្នុងដំណើការសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកលនោះ វៀតណាមបានចុះហត្ថលេខា អនុវត្តន៍ និងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សរុបចំនួន១៦។ នេះជាឱកាសល្អដើម្បីប្រព័ន្ធសហជីពនៅវៀតណាម ធ្វើទំនើបភាវូបនីយកម្មការចាត់តាំងនិងតួនាទីរបស់ខ្លួន សំដៅបម្រើប្រជាពលករឲ្យបានល្អជាងក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃ FTA ផងដែរ។ លោក Ngo Duy Hieu ប្រធានគណៈកម្មការទំនាក់ទំនងពលករ ចំណុះអគ្គសហព័ន្ធពលករវៀតណាម (រូបថត៖ quochoi.vn) 

More