VOV WorldVOV World
រកឡើងវិញនូវតំលៃពិតសំរាប់ទីផ្សាមួលប័ត្រ។
09/01/2012 07:55
ឆ្នាំ​២០១២​ រួមជាមួយ​ការរៀបចំឡើងវីញ រចនាសំព័ន្ធអង្គភាពអាជីវកម្ម រដ្ឋ​​នឹងធនាគារ វៀតណាមក៏មានផែនការកែទម្រង់ទីផ្សារមូលប័ត្រយ៉ាង ខ្លាំងក្លាដែរ។​នេះត្រូវបានចាត់ទុកជាចំណែកសំខាន់១របស់ទីផ្សាហិរញ្ញវត្ថុ​ ក្នុងការបំផុសប្រភពទុនសំរាប់ការអភិវឌ្ឌ្យប្រទេសជាតិ។
រកឡើងវិញនូវតំលៃពិតសំរាប់ទីផ្សាមួលប័ត្រ។
ឆ្នាំ​២០១២​ រួមជាមួយ​ការរៀបចំឡើងវីញ រចនាសំព័ន្ធអង្គភាពអាជីវកម្ម រដ្ឋ​​នឹងធនាគារ វៀតណាមក៏មានផែនការកែទម្រង់ទីផ្សារមូលប័ត្រយ៉ាង ខ្លាំងក្លាដែរ។​នេះត្រូវបានចាត់ទុកជាចំណែកសំខាន់១របស់ទីផ្សាហិរញ្ញវត្ថុ​ ក្នុងការបំផុសប្រភពទុនសំរាប់ការអភិវឌ្ឌ្យប្រទេសជាតិ។         គណះកម្មាការមូលប័ត្ររដ្ឋ​ បានជ្រើសរើសឆ្នាំ ២០១២​ធ្វើជាឆ្នាំរៀបចំ ឡើងវិញទីផ្សារមូលប័ត្រ ហើយបានដាក់ជូនរដ្ឋាភិបាលនូវគំរោងការណ៏ រៀបចំឡើងវិញទីផ្សារ។ តាមបណ្តាអ្នកជំនាញការ​ថា៖នេះជាការងារ ចាំបាច់១។ក្នុងរយះពេលជាង១១ឆ្នាំធ្វើសកម្មភាព ទីផ្សារមូលប័ត្រ​ វៀត ណាម​បានបំផុសទឹកប្រាក់ចំនួន ​​400​ លានលាន​ដុង។ពីនោះជួយដល់ បណ្តាអង្គភាពអាជីវកម្ម​ធ្វើសកម្មភាពប្រកបដោយមានប្រសិទ្ធភាព។​   ក៏ប៉ុន្តែ​ក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារមូលប័ត្រវៀតណាមមានសញ្ញា បាត់តុល្យភាព។គិតមកដល់ចុងឆ្នាំ​២០១១ សន្ទស្សលើទីផ្សារគឺ VN – Index ថយចុះ​២៥%​បើប្រៀបទៅនឹងឆ្នាំ​២០១០​។​​ការថយចុះយ៉ាងខ្លាំង​របស់ទីផ្សារ មូលប័ត្រនេះ​ ១ចំណែក​នេះគឺដោយសារសភាពការណ៏សេដ្ឋកិច្ចពិភពលោក ជួបការលំបាក​។ ក៏ប៉ុន្តែភាគច្រើនគឺដោយសារបណ្តាបញ្ហានៅខាងក្នុងទីផ្សារ​ ក្នុង​ប្រទេសដែលតាមបណ្តាអ្នកជំនាញការ​ថា៖បើមិនដោះ​ស្រាយឆាប់ៗ​នឹងពិបាកទាញទំនុកទុកចិត្តរបស់បណ្តាវិនិយោគិនមកវិញបានឡើយ។នា ឆ្នាំ​២០០0 នៅទូទាំងប្រទេសវៀតណាមមាន​តែក្រុមហ៊ុនមូល​ប័ត្រចំនូន៦និង មានតែក្រុមហ៊ុន​២ចុះឈ្មោះចូលរួមទីផ្សារមូល​ប័ត្រ​ប៉ុណ្ណោះ​ប៉ុន្តែរហូតមក​​ដល់ពេលនេះនៅទីផ្សារបានមានការចូលរូមរបស់ក្រុមហ៊ុន​ មូល​ប័ត្រចំនូន១០៥។ក្នុងនោះក្រុមហ៊ុនជាច្រើនមានទ្រង់ទ្រាយតូចសមត្ថភាព ហិរញ្ញវត្ថុខ្សោយមិនធានាបានប្រសឹទ្ឋភាពធ្វើសកម្មភាព។តាមបណ្តាអ្នកជំនាញការថា:គប្បីជ្រើសរើស​​ក្រុមហ៊ុនមូល​ប័ត្រ​ពី២០ដល់​៣០អោយគង់វង្សលើទីផ្សារដោយមាន មុខងារធ្វើសកម្មភាព​ដ៍ច្បាស់លាស់និងជូនដំណឹងមានលក្ខណចំហរនិងតម្លាភាព។ អគ្គលេខាធិការសម្ព័ន្ឋសមាគមអាជីវកម្មមូល​ប័ត្រវៀតណាម លោក  Nguyen Thanh Ky ចាត់ទុកថា