VOV WorldVOV World
រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣
22/06/2012 08:41
ក្រោយរយះពេល ជាង ១ខែ ប្រជុំនៅរដ្ឋធានីហាណូយ នារសៀលថ្ងៃទី ២១ មិថុនា រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបិទ។ សម័យប្រជុំលើកនេះត្រូវ​បានវាយតំលៃថា ជោគជ័យ ដោយសារ ក្រៅពី​ការសម្រេចការងារកសាង​ច្បាប់ សម័យប្រជុំលើកនេះនៅសម្រេចបញ្ហា​ សេដ្ឋកិច្ច សង្គម សំខាន់ៗជាច្រើន​ ដែល អ្នកបោះឆ្នោតបានយកចិត្តទុកដាក់។
រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣
លោកអ្នកនាងជាទីមេត្រី! ក្រោយរយះពេល ជាង ១ខែ ប្រជុំនៅរដ្ឋធានីហាណូយ នារសៀលថ្ងៃទី ២១  មិថុនា រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបិទ។ សម័យប្រជុំលើកនេះត្រូវ​បានវាយតំលៃថា ជោគជ័យ ដោយសារ ក្រៅពី​ការសម្រេចការងារកសាង​ច្បាប់  សម័យប្រជុំលើកនេះនៅសម្រេចបញ្ហា​ សេដ្ឋកិច្ច សង្គម សំខាន់ៗជាច្រើន​ ដែល អ្នកបោះឆ្នោតបានយកចិត្តទុកដាក់។ អ្នកយកព័តមាន Anh Huyen មាន​បទ​សរសេរដោយប្រធានបទ៖ រំលឹកឡើងវិញនូវបណ្ដាសមិទ្ធផលលេចធ្លោ របស់​សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ សម័យប្រជុំ លើកទី ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៣(http://dvt.vn/) នៅ សម័យប្រជុំដើមដំបូងក្នុងឆ្នាំ ២០១២នេះ រដ្ឋសភាបានចំណាយពេលវេលាជា ច្រើន សំរាប់សកម្មភាពនីតិបញ្ញត្តិ។ ជាក់ស្ដែង ក្នុងរយះពេល ២៥ថ្ងៃធ្វើការ  មាន ១៦,៥ ថ្ងៃ រដ្ឋសភាប្រមូលផ្តុំ ពិនិត្យមើល ពិភាក្សា ផ្តល់មតិ និង​អនុម័ត្តលើ បណ្ដា សេចក្ដីព្រាងច្បាប់។ លោក Nguyen Sy Dung អនុប្រធាន​ខុទ្ទកាល័យរដ្ឋសភា វៀត ណាម បានអះអាងថា​