VOV WorldVOV World
របត់គួរអោយភ្ញាក់ផ្អើលក្នុងកិច្ចចរចារវាងអាមេរិកនិងតាលីបង់
10/09/2019 08:28
(VOVWORLD) - មួយថ្ងៃក្រោយពីលុបចោលជំនួបចរចាសន្តិភាពសម្ងាត់នៅជំរុំ David ជា មួយថ្នាក់ដឹកនាំតាលីបង់និងប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani អំពីសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយសំដៅជំរុញសន្តិភាពនៅអាហ្គានីស្ថាននោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសជាផ្លូវការថា កិច្ច ព្រមព្រៀងសន្តិភាពជាមួយតាលីបង់បាន “ស្លាប់បាត់ហើយ”។
 ទាហានអាមេរិកនៅអាហ្គានីស្ថាន (រូបថត៖ Reuters)   នេះជារបត់គួរអោយ ភ្ញាក់ផ្អើលដោយសារតែអាមេរិកនិងតាលីបង់បានខិតខំប្រឹងប្រែងស្វែង រកសម្លេង រួមក្នុងអំឡុងពេល១ឆ្នាំកន្លងទៅ ព្រមទាំងបណ្ដាលអោយដំណើរការសន្តិភាពនៅ អាហ្គានីស្ថានជួបប្រទះនឹងការលំបាកឧបសគ្គថែមទៀតផងដែរ។         ក្នុងរយៈពេល១ឆ្នាំកន្លងទៅ អាមេរិកបានពន្លឿនកិច្ចចរចាចំនួន៩ជុំជាមួយ តាលីប់ង់ សំដៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយនៅអាហ្គានីស្ថាន។ នៅ ជុំចរចាលើកទី៩កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាលើសេចក្ដីព្រាងនៃកិច្ច ព្រមព្រៀងមួយ ដែលតាមនោះ អាមេរិកនឹងដកទាហានចំនួន៥០០០នាក់ចេញពី អាហ្គានីស្ថាន ហើយបិទទ្វារមូលដ្ឋានសឹកក្នុងរយៈពេល១៣៥ថ្ងៃ។ ប្ដូរមកវិញ តាលីបង់សន្យានឹងមិនអនុញ្ញាតអោយអង្គការភេរវកម្មនានាដូចជា al-Qaeda ឬ អង្គការ IS ឆ្លៀតយកអាហ្គានីស្ថានធ្វើជា “ឈ្នាន់ជាន់” ដើម្បីដំណើរការវាយ ប្រហារទៅលើអាមេរិកនិងក្រុមប្រទេសជាសម្ព័ន្ធមិត្តនោះឡើយ។