VOV WorldVOV World
RSF បានបំប្លែងជាថ្មីម្ដងទៀតអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។
06/02/2013 08:41
VOV-អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនទើបនឹង បានប្រកាសជាផ្លូវការ​របាយការណ៍ស្ដីពី “សន្ទស្សន៍ សេរីភាពសារព័ត៌មានឆ្នាំ២០១៣” ក្នុងនោះមានល្បិច​ កល​ខុសឆ្គងអំពីស្ថានភាពសេរីភាពខាងសារព័ត៌មាន នៅវៀតណាម។ ជាថ្មីម្ដងទៀត អង្គការនេះបន្តមានអំពើមូលបង្កាច់និង បំប្លែងអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។​ អ្នកនិព័ន្ធ Lam Son បានមានអត្ថបទក្រោមចំណងជើងថា “អង្គការអ្នក​យកព័ត៌គ្មានព្រំដែន បានបំប្លែងជាថ្មីម្ដងទៀតអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម”។
RSF បានបំប្លែងជាថ្មីម្ដងទៀតអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។
        VOV-របាយការណ៍ “សន្ទស្សន៍សេរីភាពខាងសារព័ត៌មានឆ្នាំ២០១៣”  ដែលបាន​ប្រកាសនាថ្ងៃទី៣០មករាឆ្នាំ២០១៣របស់អង្គការអ្នកយកព័ត៌មាន គ្មានព្រំដែន (Reporters sans frontiere- RSF) បានចាត់ទុកថា សេរីភាពខាងសារ ព័ត៌មាននៅវៀត​ណាម “មិនទាន់មានសញ្ញាកែលំអរ”​ ប្រជាជនគ្មានសេរីភាព ទាក់ទងព័ត៌មាននិង​វៀតណាមបានក្លាយទៅជាប្រទេសចាប់ឃុំឃាំង blogger  និងអ្នកប្រើប្រាស់ Internet ធំទី២លើពិភពលោក។ រួមជាមួយការប្រកាស របាយការណ៍ពោខាងលើ RSF បានឆ្លៀតប្រើ​ប្រាស់​ស្ថាប័នសារព័ត៌មានខ្វះ សុឆន្ទះជាមួយវៀតណាមដើម្បីមានការឆ្លើយ​សម្ភាស។ ឧទាហរណ៍គឺ Benjamin Ismail នាយកទទួលបន្ទុកដំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ RSF ឆ្លើយ​ សម្ភាស​លើ VOA ជាភាសាវៀតណាមនាថ្ងៃទី៣០មករាឆ្នាំ២០១៣បាននិយាយ ថាសេរីភាពខាងសារព័ត៌មាននៅវៀតណាមកំពុងធ្លាក់ចុះ។ Benjamin Ismail​ បាន ប្រឌិតទៀតថា​នៅវៀតណាមគ្មានទីកន្លែងណាមួយសំរាប់ការរិះគន់ចំពោះរដ្ឋ អំណាច​គោលនយោបាយរបស់រដ្ឋ ប្រព័ន្ធនយោបាយរឺមន្ត្រីរដ្ឋ។ RSF បានបំប្លែងជាថ្មីម្ដងទៀតអំពីសេរីភាពខាងសារព័ត៌មាននៅវៀតណាម។         ជាងនេះទៅទៀត របៀបដែល RSF នៅអនុវត្តតាំងពីយូរមកដើម្បីមានរបស់ ដែល​ហៅថា​ “របាយកាណ៍” បានសឲ្យឃើញថាគេបានធ្វើព្រងើយកន្ទើយដល់ បណ្ដាព័ត៌មានទិន្នន័យ​ជាផ្លូវការអំពីបញ្ហាសេរីភាពខាងសារព័ត៌មាននៅវៀត ណាម។ RSF គ្មានការ​រៀបចំ​ស្រាវជ្រាវពិនិត្យជាក់ស្ដែងនៅវៀតណាម​ត្រឹមតែ ផ្អែកទៅលើតារាង​ពិនិត្យ​រួមមានសំនួរចំនួន៨០ជាប្រភេទសំនួរឆ្លើយយ៉ាងម៉េច ក៏បាន ប្រមូលយកព័ត៌មាន​លើជ្រុងតែមួយ មិនបរានុម័តពី website blog របស់ កំលាំងអមិត្តប្រឆាំង និងសម្ភាសមុខ​សញ្ញាមួយចំនួដែលមានការអរិចិត្តនិងមាន ទស្សនវិស័យខ្វះសុឆ័ន្ទះចំពោះវៀតណាម ពីនោះដក់ស្រង់ចេញរបស់ដែលហៅ ថារបាយការណ៍ប្រចាំឆ្នាំ។ សារព័ត៌មានវៀតណាមជាកាណាល់ព័ត៌មានសង្គមដ៏ទូលំទូលាយបើកចំហរប្រជាធិបតេយ្យ           ត្រូវបាន​​បង្កើតនាឆ្នាំ១៩៨៥នៅបារាំងតាំងពីដំបូង RSF បានឲ្យខ្លួនសិទ្ធិគាំទ្រ សេរីភាពខាងសារព័ត៌មានសេរីភាពខាងការនិយាយស្ដីតាមបែប​លោកខាងលិច។ តាមពេលវេលា នេះមិនម៉ែនជាលើកដំបូង​ RSF បំប៉ោងសម្លេង​បំប្លែងស្ថានភាព សេរីភាពខាងសារព័ត៌មាននៅវៀតណាមឡើយ។​ និងជាក់ស្ដែងគឺ RSF ធ្វើ សកម្មភាពមិនម៉ែនដើម្បីសិទ្ធិប្រយោជន៍របស់អ្នកកាសែតឡើយ។ RSF ធ្លាប់បាន ថ្កោលទោសទទួលប្រាក់រាប់សែនដុល្លារអាមេរិកពីបណ្ដាអង្គការ​ប្រតិកិរិយានិរទេស របស់ជនមានដើមកំណើតគុយបាដូចជា“មជ្ឈមណ្ឌលដើម្បីគុយបា​សេរីភាព” អង្គការ​ “សាមគ្គីភាពគុយបា”និងអង្គការប្រឆាំងមួយចំនួននៅ Venezuela ដើម្បី​ដំណើរការ យុទ្ធនាការផ្សព្វផ្សាយប្រឆាំងរដ្ឋគុយបានិងរដ្ឋាភិបាលរបស់ប្រធានាធិបតី Hugo Chavez ក្នុងវិបត្តិនយោបាយនៅ​Venezuela នាខែមេសាឆ្នាំ២០០២។ តាម​វចនានុក្រម Wikipedia ក៏បានឲ្យដឹងថា “តាមការសើបអង្កេតរបស់អ្នកយក​ព័ត៌មាន​២នាក់នៃវិទ្យុ ផ្សាយសម្លេងទូរទស្សន៍រដ្ឋ​ WDR (អាល្លឺម៉ង)​ថា អង្គការ​អ្នក​យកព័ត៌មានគ្មានព្រំដែន ទទួលបានការគាំទ្រជាច្រើនពីមហាសេដ្ធីអាមេរិក​ George Soros ជាអ្នកដែលធ្លាប់ ជួយឧបត្ថម្ភសហជីព​ Solidarnos ចំនួនប្រាក់រាប់​លាន​ដុល្លារ​អាមេរិក ពីមូលនិធិជាតិ ជួយឧបត្ថម្ភប្រជាធិបតេយ្យ ជាអង្គការដែល​ថវិការ៩០%ផ្ដើម​ពី​ថវិការរដ្ឋអាមេរិកនិង ចំណុះក្រសួងការបរទេសអាមេរិក”។ ប្រហែលជាដោយហេតុនេះ ដើម្បីប្តូរទៅវិញ ការរាយការណ៍អំពីស្ថានភាពប្រកាន់​ប្រព្រឹត្ត​ចំពោះអ្នកកាសែតត្រូវបាន RSF អនុវត្ត ដោយចេតនា។         ត្រូវអះអាងច្បាស់ថា​រដ្ឋវៀតណាមជានិច្ចកាលគោរពធានាសិទ្ធិសេរីភាពខាង សារ​ព័ត៌មាន​​សេរីភាពខាងការនិយាយស្ដីរបស់ពលរដ្ឋគ្រប់រូប។ និងក៏ដូចជាប្រទេស ផ្សេងៗ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់និងធានាស្ថិរភាពដើម្បីអភិវឌ្ឍន៍​រដ្ឋវៀតណាមមិន ​អនុញ្ញាត​ឲ្យឆ្លៀត​ប្រើប្រាស់សិទ្ធិនេះដើម្បីឃោសនាបង្កអុកឡុកផ្ដួលរលំរដ្ឋអំណាច​ បំផ្លាញ​ផែន​មហាសាមគ្គី​ភាពប្រជាជាតិ។ លើស្ថានភាពជាក់ស្ដែងគឺបក្សនិងរដ្ឋវៀត ណាម​ជា​និច្ចកាលផ្ទៀងស្ដាប់និងគោរពមតិរួមចំណែករបស់ប្រជាជនគ្រប់ស្រទាប់ ចំពោះការ​កសាងនិងអនុវត្តគោលនយោបាយច្បាប់តាមរបៀបនានា។ សារព័ត៌មាន ​វៀត​ណាម​ដូច្នេះជាកាណាល់ព័ត៌មានសង្គមដ៏ទូលំទូលាយបើកចំហរ​ប្រជាធិបតេយ្យ​ និងការ​ពិត​នោះជាភ័ស្តុតាងសឲ្យឃើញអត្តចរិតការដែល RSF ឲ្យ​ខ្លួនឯង​សិទ្ធិ​ពិនិត្យ​ អំពី​សេរីភាពសារព័ត៌មាននៅវៀតណាម៕