រដ្ធជានិច្ចកាលយកចិត្តទុកដាក់ដល់ដម្រូវការសាសនាត្រឹមត្រូវរបស់ប្រជាជន។
29/02/2012 10:12
នៅសន្និសិទអនុវត្តកិច្ចការឆ្នាំ២០១២របស់គណៈ កម្មាធិការសាសនារដ្ធាភិបាលវៀតណាមដែលប្រព្រឹត្ត ទៅនាថ្ងៃទី២៨កុម្ភៈ ខ្លឹមសារសំខាន់ចំនួន២ត្រូវបាន ពិភាគ្សាគឺបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសារាចរលេខ ០១របស់នាយករដ្ធមន្ត្រីអំពីកិច្ចការមួយចំនួនចំពោះ សាសនាប្រូតែស្តង់និងបូកសរុបរយៈពេល៣ឆ្នាំអនុវត្ត សារាចរលេខ១៩៤០របស់នាយករដ្ធមន្ត្រីអំពីផ្ទះនៅ ដីធ្លីទាក់ទិនដល់សាសនា។ នៅសន្និសិទឧបនាយក រដ្ធមន្ត្រីវៀតណាម Nguyen Xuan Phuc អះអាងថាបក្សនិងរដ្ធជានិច្ចកាលយកចិត្តទុកដាក់ដល់ដម្រូវការ សាសនាត្រឹមត្រូវរបស់ប្រជាជន។

ឧបនាយក រដ្ធមន្ត្រីវៀតណាម Nguyen Xuan Phuc អះអាងថាបក្សនិងរដ្ធជានិច្ចកាលយកចិត្តទុកដាក់ដល់ដម្រូវការ សាសនាត្រឹមត្រូវរបស់ប្រជាជន។ VOVWORLD-ក្រោយរយៈពេល៣ឆ្នាំអនុវត្តសារាចរលេខ១៩៤០មក រដ្ធអំណាច គ្រប់ជាន់ថ្នាក់ ជានិច្ចកាលយកចិត្តទុកដាក់ដល់ដម្រូវការប្រើប្រាស់ផ្ទះនៅ ដីធ្លី របស់បណ្ដាអង្គការសាសនាដូចជាលក្ខណៈចាំបាច់មួយដើម្បីបង្កើតមូលដ្ធាន សាសនានិងបំរើឲ្យសកម្មភាពសាសនា។តាមឧបនាយករដ្ធមន្ត្រី Nguyen Xuan Phuc ថា ក្នុងរយៈពេលខាងមុខ វៀតណាមបន្តអនុវត្តគោលការណ៍របស់ រដ្ធាភិបាលអំពីផ្ទះនៅ ដីធ្លីទាក់ទិនដល់កិច្ចការសាសនា ដោះស្រាយល្អ មិនទុក ឲ្យកើតមានឡើងរឿងរាវក្តៅគគក់អំពីបញ្ហាសាសនា។ ឧបនាយករដ្ធមន្ត្រី Nguyen Xuan Phuc ក៏សំណូមពរបណ្ដាដំបន់ថ្វើស្ថិតិស្ថានភាពផ្ទះនៅ ដីធ្លីទាក់ ទិនដល់សាសនា រាយការណ៍ជាមួយនាយករដ្ធមន្ត្រីរដ្ធាភិបាលជាប្រចាំ។ ឧបនាយករដ្ធមន្ត្រីបានសង្កត់ធ្ងន់ថា៖ “នៅវៀតណាមរដ្ធគ្រប់គ្រងដីធ្លីគឺមិនម៉ែនបុគ្គលណាមួយទេ។ ប៉ុន្តែរដ្ធយកចិត្ត ទុកដាក់ដល់តម្រូវការត្រឹមត្រូវនិងអនុវត្ត តាមការកំណត់នៃច្បាប់របស់ប្រជាជន។” សារាចរលេខ០១ដែលបាននាយករដ្ធមន្ត្រីរដ្ធាភិបាលផ្សព្វផ្សាយនាឆ្នាំ២០០៥ បានធ្វើឲ្យស្ថានភាពរបស់សាសនាប្រូតែស្តង់មានការប្រែប្រួលតាមទឹសស្ថិរភាព និងរឿងបណ្តឹងតវ៉ាបានថយចុះ។ រហូតមកដល់ពេលនេះបានមានសាសនិក ប្រតែស្តង់ជាង៨សែន៥ម៉ឺន៧ពាន់នាក់ធ្វើសកម្មភាពប្រតិបត្តិតាមច្បាប់។ សាសនិកប្រូតែស្តង់ពិសេសគឺជនរួមជាតិជាជនជាតិភាគតិចនៅដំបន់ព្រៃភ្នំ ភាគខាងជើងនិងដំបន់ Tay Nguyen បានសកម្មចូលរួមក្នុងសកម្មភាពសង្គម សម្បុរសធម៍ មនុស្សធម៍និងសកម្មភាពជាច្រើនទៀតដែលរួមចំណែករក្សា សន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅដំបន់។ សាសនា ប្រូតែស្តង់បានរួមវិភាគទានក្នុងការលុបចោលទំនៀមទំលាប់អន់ថយនិង គ្រោះសង្គម។អនុប្រថានអចិន្ត្រៃគណៈកម្មាធិការសាសនារដ្ធាភិបាលវៀត ណាម Nguyen Thanh Xuan បានឲ្យដឹងថា៖ “ផ្ទាំងគំនូរសាសនាប្រូតែស្តង់បើប្រៀបនឹងឆ្នាំ២០០៥៦មានការប្រែប្រួលដ៏ធំ ធេងសកម្ម។ ប្រជាសាសនិកប្រូតែស្តង់សប្បាយរីករាយណាស់។ កិច្ចការ ប្រូតែស្តង់ក្នុងរយៈពេល៦ឆ្នាំកន្លងមកបានរួមចំណែកសំខាន់ក្នុងការ ឃោសនាដើម្បីបណ្ដាអានុភាពនៅខាងក្រៅយល់ដ៨ត្រឹមត្រូវអំពីស្ថានភាព វៀតណាម។” សារាចរលេខ០១របស់នាយករដ្ធមន្ត្រីអំពីកិច្ចការមួយចំនួនចំពោះសាសនា ប្រូតែស្តង់និងសារាចរលេខ១៩៤០អំពីផ្ទះនៅ ដីធ្លីទាក់ទិនដល់សាសនាជា បណ្ដាគោលនយោបាយសំខាន់សំដៅជាក់ស្តែងបនីយកម្មបទបញ្ញាតិជំនឿ សាសនាដែលបានផ្សព្វផ្សាយនាឆ្នាំ២០០៤។ ឧបនាយករដ្ធមន្ត្រី Nguyen Xuan Phuc បានសំណូមពរគណៈកម្មាធិការសាសនារបស់រដ្ធាភិបាលកសាងច្បាប់ មួយយ៉ាងឆាប់ៗអំពីសាសនាដើម្បីពលរដ្ធគ្រប់រូបមានសិទ្ធិសេរីភាព សមភាពខាងជំនឿសាសនាក្នុងក្របខ័ណ្ឌរបស់នីតិរដ្ធ៕
Related







