រដ្ឋសភានីតិកាលទី១៥ – ផ្លាស់ប្តូររបៀបរបប ត្រួសត្រាយផ្លូវសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី
11/12/2025 08:25
(VOVWORLD) - សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នាថ្ងៃទី១១ ខែធ្នូនេះ នៅទីក្រុងហាណូយ ហើយនេះក៏ជាកិច្ចប្រជុំបញ្ចប់អាណត្តិ ៥ ឆ្នាំ (២០២១-២០២៦) របស់រដ្ឋសភានីតិកាលទី ១៥ ដែលជាអាណត្តិបន្សល់ទុកនូវស្លាកស្នាមពិសេសជាច្រើនលើការអភិវឌ្ឍរបស់ប្រទេសជាតិ។ នេះមិនត្រឹមតែជាអាណត្តិពោរពេញដោយការផ្លាស់ប្តូរសំខាន់ប៉ុណ្ណោះទេ ថែមទាំងជាដំណាក់កាលដាក់មូលដ្ឋានគ្រឹះ សម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី យុគសម័យនៃទំនើបកម្មស្ថាប័ន អភិបាលកិច្ចជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងជិតស្និទ្ធិជាមួយប្រជាជនជាង។

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ (រូបថត៖ quochoi.vn) តាំងពីដើមអាណត្តិ រដ្ឋសភានីតិកាលទី១៥ បានបញ្ជាក់ពីស្មារតីនៃសកម្មភាពខ្លាំងក្លារបស់ខ្លួន។ ក្នុងរយៈពេល ៥ ឆ្នាំ រដ្ឋសភាបានរៀបចំសម័យប្រជុំចំនួន ១៩ លើក ក្នុងនោះមានសម័យប្រជុំវិសាមញ្ញចំនួន៩ ដែលជាបរិមាណមិនធ្លាប់មានពីមុនមក។ ប្រការនេះឆ្លុះបញ្ចាំងពីការឆ្លើយ តបយ៉ាងសកម្មចំពោះបញ្ហាធំៗ ដែលតម្រូវឱ្យមានការសម្រេចចិត្តយ៉ាងរហ័សនៅក្នុងបរិបទប្រទេសងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលដែលមិនអាចព្យាករណ៍បាន និងតម្រូវការផ្លាស់ប្តូរថ្មីគំរូកំណើនកាន់តែបន្ទាន់ជាងពេលណាៗទាំងអស់។
TAG
VOV/VOVworld/រដ្ឋសភា/នីតិកាលទី១៥/ផ្លាស់ប្តូរ/របៀបរបប/ត្រួសត្រាយផ្លូវ/យុគសម័យ/អភិវឌ្ឍន៍ថ្មី
Related
More








