រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា
29/03/2018 08:29
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋគុយបា។ ក្នុងកា លៈទេសៈដែលប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឥតឈប់ឈរ ពិសេស ឆ្នាំ ២០១៧ អាចត្រូវបានចាត់ទុកជាឆ្នាំលេចធ្លោមួយពោរពេញទៅដោយការបោះ ជំហានថ្មីថ្មោង ក្នុងពេលដែល ភាគីទាំងពីរមានការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពពីថ្នាក់រដ្ឋដល់បណ្ដាក្រសួងផ្នែក អង្គការនយោបាយ តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាច្រើន។ ដំណើរទស្សនកិច្ចរបស់អ្នកប្រ មុខបក្សកុម្មុយនិស្តវៀតណាមបានរួមវិភាគទានរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសា មគ្គីភាតរៈស្អិតរមួតជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-គុយបា។
រឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-គុយបា វៀតណាមនិងគុយបាបង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៦០។ ឆ្លងកាត់រយៈពេល ៥៧ ឆ្នាំ កន្លងទៅ ទោះបីជាស្ថានភាពលើពិភព លោកមានការប្រែប្រួលក្តីប៉ុន្តែទំនាក់ទំនងសាមគ្គីភាពភាតរៈរវាងវៀតណាមនិងគុយបាដែលថ្នាក់ដឹកនាំ Fidel Castro និងលោកប្រធានហូជីមិញដាក់គ្រឹះស្ថាន ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជានិច្ចលើគ្រប់វិស័យ។
Related
More








