VOV WorldVOV World
ស​ន្និបាតមជ្ឈិមលើកទី ១៥៖ ផ្តោតលើការដោះស្រាយខ្លឹមសារសំខាន់ៗ ចំនួនបី
22/12/2025 06:29
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស នៃទីក្រុងហាណូយ សន្និបាតលើកទី ១៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានប្រារព្ធឡើងយ៉ាងឱឡារិក។ នេះគឺជាសន្និបាតមជ្ឈិមចុងក្រោយនៃមហាសន្និបាតបក្ស នីតិកាលទី ១៣ (អាណត្តិ ២០២១-២០២៦) សំដៅពិចារណា និងផ្តល់យោបល់លើការងារត្រៀមបចំប្រកបដោយជោគជ័យ សម្រាប់មហាសន្និបាតទូទាំងប្រទេស លើកទី ១៤ របស់បក្ស (អាណត្តិ ២០២៦-២០៣១) ដោយជោគជ័យ។ នៅក្នុងពិធីបើក អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់មួយ។ វិទ្យុសំឡេងវៀតណាមបានដកស្រង់ និងឧទ្ទេសនាមនូវខ្លឹមសារសំខាន់ៗមួយចំនួននៃសុន្ទរកថានេះ។
ស​ន្និបាតមជ្ឈិមលើកទី ១៥៖ ផ្តោតលើការដោះស្រាយខ្លឹមសារសំខាន់ៗ ចំនួនបី
យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម សន្និបាតមជ្ឈិមលើកទី១៥នេះ បានផ្តោតលើការដោះស្រាយខ្លឹមសារសំខាន់ៗចំនួនបី គឺ៖ (១) ក្រុមបញ្ហាទាក់ទងនឹងការងារកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស (២) ក្រុមបញ្ហាទាក់ទងនឹងសេចក្តីព្រាងខ្លឹមសារនៃឯកសារដែលត្រូវដាក់ជូនមហាសន្និបាតបក្សលើកទី១៤ (៣) ភារកិច្ចរៀបចំមហាសន្និបាតបក្សលើកទី១៤ ដូចជា៖ បទប្បញ្ញត្តិការងារ បទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតបក្សលើកទី១៤; គោលនយោបាយបូកសរុប ១០០ ឆ្នាំនៃការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០) ជាមួយនឹងបដិវត្តន៍វៀតណាម និងបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយសម្រាប់កសាងប្រទេសជាតិក្នុងអំឡុងពេលអន្តរកាលទៅកាន់សង្គមនិយម រួមជាមួយនឹងខ្លឹមសារពាក់ព័ន្ធមួយចំនួនទៀត។ ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV
TAG
VOV/VOVworld/ស​ន្និបាតមជ្ឈិម/នយោបាយ/មហាសន្និបាតលើកទី១៤

More