សាធារណៈមតិអន្តរជាតិស្ដីពីជ័យជំនះថ្ងៃទី៣០ មេសា
30/04/2018 01:00
(VOVWORLD) - ជ័យជំនះប្រវត្តិសាស្ត្រនាថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ដែលរំដោះទាំងស្រុង ភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិនោះគឺជាព្រឹត្តិការណ៍លេចធ្លោលើ ពិភពលោកនាឆ្នាំ១៩៧៥។ សាធារណៈមតិអន្តរជាតិវាយតំលៃថា ជ័យជំនះដ៏ ត្រចះត្រចង់នោះ បានបញ្ចប់ប្រកបដោយភាពភ្លឺស្វាងនូវបុព្វហេតុរំដោះប្រជាជាតិ ក្នុងអំឡុង៣០ឆ្នាំតស៊ូប្រឆាំងសត្រូវឈ្លានពានរបស់ប្រជាជនវៀតណាម បង្កើត ឡើងរបត់ដ៏មហិមារក្នុងប្រវត្តិសាស្ត្រជាតិ ជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើ ទំនាក់ទំនងនយោបាយនៅក្នុងតំបន់និងលើពិភពលោក។ ពីជ័យជំនះនោះ ប្រជាជនវៀតណាមបានកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ហើយឋានៈលើ ឆាកអន្តរជាតិក៏បានលើកកំពស់ដោយឥតឈប់ឈរផងដែរ។
រថក្រោះរបស់កងទ័ពរំដោះឈានចូលវិមាន Doc Lap នាថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ (រូបថត៖ Francoise de Mulder/CORBIS) នាវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ទង់របស់កងទ័ពរំដោះបានបក់រវិចៗលើកំពូលវិមាន Doc Lap (ឯករាជ្យ) ដែលជាកំពែងចុងក្រោយរបស់អាជ្ញាធរអាយ៉ង (ដែលត្រូវបានរដ្ឋអំណាចអាមេរិកបង្កើតឡើងនៅ Sai Gon)។ គណៈរដ្ឋមន្រ្តីទាំងអស់ក្រោមអំណាចប្រធានាធិបតីអាយ៉ង Duong Van Minh ត្រូវចាប់ខ្លួន និងបានប្រកាសចុះចាញ់កងទ័ពរំដោះដោយគ្មានលក្ខខ័ណ្ឌណាមួយឡើយ។ តាំងពីនេះមក វៀតណាមជាប្រទេសឯករាជ្យនិងឯកភាពពិតប្រាកដមួយ។ ព្រឹត្តិការណ៍ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ មិនត្រឹមតែមានអត្ថន័យដ៏មហិមារចំពោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះសហគមន៍អន្តរជាតិទៀតផង។
Related
More








