ស៊ីរីចំពោះមុខការសាកល្បងថ្មី។
26/06/2012 08:01
ការដែលកងទ័ពការពារដែនអាកាសស៊ីរីបាញ់ធ្លាក់យន្តហោះសើបការណ៍ ធុនF-4របស់ទួរគីនាថ្ងៃទី២២មិថុនាពុំទាន់រំសាយចិត្តនោះថ្ងៃទី២៥មិថុនា ទួរគីបែជាចោទប្រកាន់ថាស៊ីរីបាញ់ធ្លាក់យន្តហោះទី២នៃប្រទេសនេះទៀត។ បំរែបំរួលពោលខាងលើបានធ្វើអោយទំនាក់ទំនងរវាងស៊ីរីជាមួយទួរគីកើត តានតឹងឡើងៗព្រមទាំងធ្វើអោយគ្រោះអាសន្នអំពើហឹង្សាអាច កើនឡើង លើឆាកអន្តជាតិ។

Image: Internet VOVworld-តាមឧបនាយករដ្ឋមន្រ្តីទួរគី Bulem Arinc ថាការដែលស៊ីរីបាញ់ធ្លាក់ យន្តហោះសើបការណ៍ធុនF-4ជាអំពើអមិត្តនិង អង់ការ៉ានឹងការពារដោយខ្លួន ឯងក្នុងក្របខ័ណ្ឋនៃច្បាប់អន្តជាតិ។លោករូបនេះបានអោយដឹងថែមទៀតថា ក្នុងប៉ុន្មានថ្ងៃខាងមុខទួរគីនឹងសម្រេចថាតើផ្អាកការនាំចេញអគ្គិសនីឲ្យស៊ីរីដែរ ឫទេ។រដ្ឋមន្រ្តីការបរទេសទួរគីAdmet DavuToglu អោយដឹងថាយន្តហោះ នេះកំពុងអនុវត្តភារកិច្ចហ្វឺកហាត់និងដំណើរការត្រួតពិនិត្យប្រព័ន្ឋរ៉ាដា១គឺមិន មែនដំណើរការសើបអង្កេតណាមួយឡើយ។ រឿងរ៉ាវនេះមិនត្រឹមតែជះឥទ្ឋិពលដ៍ធ្ចន់ធ្ងរទៅលើទំនាក់ទំងរវាងប្រទេសជិតខាង នេះទេថែមទាំងជាហេតុផលសំរាប់លោកខាងលិចបង្កើនការគាបសង្កត់អន្តជាតិ ទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតី Basha Al Assad និងធ្វើអន្តរាគមចូលក្នុង សភាពការណ៍ស៊ីរីដ៍ជ្រាលជ្រៅថែមទៀត។ដោយគ្មានអើពើការដែលស៊ីរីអះអាងជា ថ្មីម្តងទៀតថា ការដែលDamacusបាញ់ទម្លាក់យន្តហោះសើបការណ៍ធុនF-4របស់ ទួរគីគ្រាន់តែជាអំពើការពារដោយខ្លួនឯងតែប៉ុណ្ណោះពេលដែលយន្តហោះនេះហោះ ហើលើដែនអាកាសរបស់ស៊ីរី។ប៉ុន្តែអង្គការ NATOនៅសំរេចថាដំណើរការប្រជុំនា ថ្ងៃទី២៦មិថុនាដើម្បីពិនិត្យមើលរឿងរ៉ាវនេះក្តី។ក្នុងពេលនោះអ្នកនាំពាក្សសេតវិមាន Jay Carney អះអាងថាប្រទេសនេះនឹងសហការជាមួយទួរគីក្នុងបំណងចាប់បង្ខំ Damacusត្រូវទទួលការទទួលខុសត្រូវក្នុងការបាញ់ទម្លាក់យន្តហោះពោលខាងលើ។មុននោះរដ្ឋមន្រ្តីការបរទេសអាមេរិក Hillary Clinton បានអោយដឹងថាវ៉ាស៊ីនតោននិង សហការជាមួយ អង់ការ៉ាដើម្បីជំរុញដំណើរការផ្ទេសិទ្ឋអំណាចនៅស៊ីរី។ដើម្បីឯកោ រដ្ឋាភិបាលស៊ីរីនិងចាប់បង្ខំ ប្រធានាធិបតី Basha Al Assadថយក្រោយចំពោះមុខកំលាំង គាបសង្កត់ពីខាងក្រៅ រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧បានអនុម័តលើបទដាក់ទណ្ដកម្មថ្មីទៅលើរដ្ឋអំណាចស៊ីរី។ អង្គការ NATO ពិនិត្យមើលទំនាក់ទំនងរវាងស៊ីរីជាមួយទួរគី។ Image: Internet នេះជាវង់នីតិវិធី ទី១៦របស់EU ទៅលើស៊ីរីគិតតាំងពីខែមិនាឆ្នាំ២០១១មក។មាន មនុស្សចំនួន១២៩នាក់នឹងស្ថាប័ន្ធចំនួន៤៩ក្នុងរបបរបស់ប្រធានាធិបតី Bashar al- Assad ត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះខ្មៅរបស់EU។អូស្រ្តាលីក៏ជូនដំណឹងថា៖ខ្លួនអនុវត្តបណ្តាវិធានការណ៏ដាក់ទណ្ឌកម្មថ្មីចំពោះស៊ីរីដែរនៅចំពោះមុខសភាព ការណ៏ស្មុគស្មាញនឹងរសើបដូច្នេះអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Alexander Glushko បានដាស់តឿន NATO មិនធ្វើឲ្យសភាពការណ៏នៅស៊ីរីកើតតានតឹងថែមទៀត ដោយឆ្លៀតយកសំណូមពររបស់ទួរគីអំពីការកោះហៅកិច្ចប្រជុំ១របស់សម្ព័ន្ធភាព យោធានេះ។ប្រទេសសម្ព័ន្ធមិត្តរបស់ស៊ីរីគឺអ៊ីរ៉ង់ សង្ឃឹមថា៖រឿងក្តីនឹងត្រូវបាន វាយតំលៃយ៉ាងត្រឹមត្រូវនឹងបានដោះស្រាយដោយសន្តិវិធីប្រទេសចិនក៏អំពាវនាវ ដល់ភាគីទាំងឡាយអត់ធ្មត់ដែរ។ ក្នុងកាលះទេសះដែលដំណោះស្រាយសក្តិសីទសំរាប់ភាពតានតឹងរវាងរដ្ឋអំណាច របស់ប្រធានាធិបតី ស៊ីរីBashar al- Assad នឹងបណ្តាមហាអំណាចលោកខាងលិច មិនទាន់រកឃើញបាននោះការប្រយុទ្ធគ្នារវាងកំលាំងសន្តិសុខស៊ីរី នឹងកំលាំងប្រឆាំង នៅស៊ីរីនៅតែកើតមានតទៅទៀត។តាមអង្គការឃ្លាំមើលសិទ្ធមនុស្សស៊ីរី ( SOHRដែលមានទីស្នាក់ការនៅអង់គ្លេស )ឲ្យដឹងថា៖សប្តាហ៏កន្លងទៅគឺជាសប្តាហ៏បង្ហូឈាម បំផុតនៃវិបត្តិអស់រយះពេល១៥ខែកន្លងមកនៅស៊ីរី។បើគិតពីខែមិនាឆ្នាំ២០១១មក ជំលោះនៅស៊ីរីបានសម្លាប់មនុស្សចំនួន១៥ពាន់នាក់។មើលទៅហាក់ដូចជាសភាព ការណ៏ផ្ទៃក្នុងស៊ីរីមិនភ្លឺស្វាងប៉ុន្មានទេ។ ការដែលស៊ីរីត្រូវទប់ទល់នឹងកំលាំងសម្ពាធរបស់លោកខាងលិចក្រោយរឿបាញ់ធ្លាក់ យន្តហោះសើបការណ៏ធុន F-4របស់ទួរគីផង នឹងដោះស្រាយជំលោះក្នុងប្រទេសផង នេះសរឲ្យឃើញថា៖ស្ថានភាពនៅស៊ីរីមានភាពតានតឹងខ្លាំង។វិបត្តិនយោបាយនៅស៊ីរីត្រូវរុញទៅដល់កំរិតដ៏គ្រោះថ្នាក់ថ្មី១ដែលអាចដុតបញ្ឆេះឡើងជំលោះ១នៅមជ្ឈឹមបូពា៏ ទាំងមូល៕
Related







