សម្ពាធពីការធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
16/01/2018 07:56
(VOVWORLD) - នាថ្ងៃទី ១២ មករា កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ចេញ កាលកំណត់ជាក់លាក់ ដែលត្រូវធ្វើវិសោធនកម្មកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ តាមទិសដែលអាមេរិករំពឹងទុកថា គឺសមស្របជាង។
ស្ថានភាពអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងទៅបានសរឲ្យឃើញថា កិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធកាន់តែធំពីការធ្វើវិសោធនកម្ម។ នាថ្ងៃទី ១២ មករា កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ចេញ កាលកំណត់ជាក់លាក់ ដែលត្រូវធ្វើវិសោធនកម្មកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ តាមទិសដែលអាមេរិករំពឹងទុកថា គឺសមស្របជាង។ បើទោះបីជាសកម្មភាព របស់អាមេរិកជួបប្រទះនឹងការប្រឆាំងជំទាស់របស់សាធារណៈមតិអន្តរជាតិក្ដី ប៉ុន្តែប្រទេសទាក់ទិននានាក៏ត្រូវពិចារណាលើការបោះជំហាននាពេលខាងមុខ ប្រសិនបើមិនចង់ឲ្យកិច្ចព្រមព្រៀងនេះត្រូវបែកបាក់នោះ។ ក្រោយរយៈពេល១២ឆ្នាំចរចាប្រកបដោយភាពតានតឹង កិច្ចព្រមព្រៀងប្រវត្តិ សាស្ត្រស្ដីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខានាខែកក្កដាឆ្នាំ ២០១៥។ ឯកសារនេះ ឬបានហៅថា ផែនការសកម្មភាពពេញលេញរួម (JCPOA) អនុញ្ញាត្តិឲ្យលុបចោលបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។ ផ្ទុយទៅវិញ សាធារណៈរដ្ឋអ៊ីស្លាមនេះ ត្រូវដាក់កំហិតទៅលើកម្មវិធីនយុក្លេអ៊ែរដែលបង្កឡើង ភាពចម្រូងចម្រាសរបស់ខ្លួន។ កិច្ចព្រមព្រៀង JCPOA ត្រូវបានរំពឹងទុកថា ជាលទ្ធផលជោគជ័យបំផុត របស់រដ្ឋអំណាចប្រធានាធិបតីលោក Barack Obama។ ប៉ុន្តែអ្នកស្នងតំណែង ប្រធានាធិបតីលោក Donald Trump បានស្វែងរកគ្រប់វិធីដើម្បីលុបបំបាត់ទាំងអស់។
Related
More








