សន្និសីទកំពូលអាស៊ីអឺរ៉ុប លើកទី៩(ASEM៩)ជាឱកាសមាសសំរាប់កិច្ច សហប្រតិបត្តិការ។
06/11/2012 08:16
សន្និសីទកំពូលអាស៊ីអឺរ៉ុប លើកទី៩(ASEM៩)ដែល ប្រព្រិត្តទៅនៅរដ្ឋធានី វៀងច័ន្ទឡាវ ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ វិច្ឆិកា២០១២ជាព្រឹត្តិការ១ដ៍មានអត្ថន័យសំខាន់ដែលទាក់ ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិទាំងមូល។ ប្រព្រិត្តទៅនៅពេលដែលទ្វីបទាំង២និងសកលលោកកំពុងជួបការលំបាក បានជាខ្លឹមសារ ស្នូលនៃសន្និសីទលើកនេះគឺជាការបង្កើនកិច្ចសហប្រតិបត្តិការ ការសន្ទនាសំដៅស្វែងរក ដំណោះស្រាយរក្សាសន្តិភាព ស្ថិរភាពជំរុញការស្តារនៃខឿនសេដ្ឋកិច្ចឡើងវិញព្រមទាំង ទប់ទល់នឹងការសាកល្បងសកលនានា។

រូបថត: Internet Vovworld-ក្នុងកាលះទេសះវិបត្តិប្រាក់បំណុលក្នុងដំបន់ចាយប្រាក់អឺរ៉ូ (Eurozone)ពុំទានបានធូស្រាលនោះ ការដែលទ្វីបទាំង២បានខិតជិតគ្នាក្នុង គោលដៅរួមបាននិងកំពុងជាសញ្ញាសកម្មសំរាប់គំនូសេដ្ឋកិច្ចមានព័ណ៏ខ្មៅ ពីយូរណាស់មក។ដោយហេតុនេះវត្តមានរបស់ថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនកុះករ នៅសន្និសីទលើកនេះបានអះអាងប្រការ១គឺASEMជាវេទិការសំខាន់១ដើម្បី ស្វែងរកឳកាសដោះស្រាយវិបត្តិប្រាក់បំណុលក៍ដូចជាបណ្តាការសាកល្បង សកលនាបច្ចុប្បន្ននេះ។អធិប្បាយអំពីវត្តមានគួរឲ្យចាប់អារម្មណ៍របស់អ្នក ប្រមុខនៃបណ្តាប្រទេសអឺរ៉ុប ទីភ្នាក់ងារសារព័ត៏មានធំៗលើសកលោកចាត់ ទុកថា៖នេះជាសញ្ញាគួរឲ្យសុទិដ្ឋិនិយមអំពីយកថាទសនៃទ្វីបអាស៊ី។ កំណើននៃទ្វីបអាស៊ីអាចដើតួនាទីសំខាន់ក្នុងការជំរុញកំណើននៃសេដ្ឋកិច្ច ពិភពលោកនិងជាឱកាសមាសសំរាប់ទ្វីបទាំង២ផ្លាស់ប្តូរវិធានការដោះ ស្រាយភាពទាល់ច្រកក្នុងវិបត្តិប្រាក់បំណុលនៅទ្វីបអឺរ៉ុប។មុនសន្និសីទ ប្រធានគណះកម្មការអឺរ៉ុបលោកJose Manuel Barrasso បានគូសបញ្ជាក់ ថា៖អឺរ៉ុបជឿជាក់ថា៖ទ្វីបអាស៊ីនឹងក្លាយទៅជាសំខាន់ជាងខាងសេដ្ឋកិច្ច។ តាមការវាយតំលៃនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD) ថា៖ទោះបីជាល្បឿនស្តារសេដ្ឋកិច្ចនៅមានកំហិតក្តីប៉ុន្តែ ដំបន់អាស៊ីអគ្នេយ៍ (ASEAB)នៅមានសន្ទុះល្អដ៍ដែល។តាមនោះGDP ឆ្នាំនេះរបស់សិង្ហបុរីមាន ១៥% ឥណ្ឌូនេស៊ីប្រមាណ៦%និងម៉ាឡេស៊ីប្រមាណ៦%។ ការពិតជាក់ស្តែងដែលបានប្រព្រិត្តទៅនៅសន្និសីទលើកនេះបានអះអាង នូវការប្តេជ្ញាចិត្តរបស់បណ្តាថ្នាក់ដឹកនាំគឺបង្កើតកំលាំចលករថ្មីសំរាបើកិច្ច សហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងទ្វីបទាំង២។មុនសន្និសីទវេទិកាអង្គភាព អាជីវកម្មអាស៊ីអឺរ៉ុបលើកទី១៣(AEBF 13)បានបញ្ចប់ប្រកបដោយជោគជ័យ និងនាំចេញសំណើនានាដើម្បីដាក់ជូនឡើង (ASEM៩)។ក្នុងនោះមានសារ១ ចែងថា៖គប្បីមានបរិយាកាសស្ថិរភាពអំពីនយោបាយសង្គមនិងសេដ្ឋកិច្ច លប់ចោលរាល់ឧបស័គ្គចំពោះពាណិជ្ជកម្មទំនិញ និងសេវាកម្មក៏ដូចជា វិនិយោគ បណ្ដារដ្ឋាភិបាល ASEM ត្រូវគាំទ្រការប្រគួត ប្រជែងរបស់បណ្ដា ក្រុមហ៊ុនដោយការលប់ចោលរាល់គោលការណ៍ប្រកាន់ប្រព្រឹត្តគោរព គោលការណ៍រួមដែលបានព្រមព្រៀង។ ក្តីសង្ឃឹមក៏បានបើកចេញឲ្យកិច្ចសហប្រតិបត្តិការក្នុងពេលនៅកិច្ចប្រជុំ សំងាត់ដើមដំបូងអំពី “បណ្ដាបញ្ហាសេដ្ឋកិច្ច-ហិរញ្ញវត្ថុ” បណ្ដាថ្នាក់ដឹកនាំ អាស៊ី និង អឺរុបសុទ្ធតែបានអះអាងនូវការប្ដេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ចរវាង ទ្វិបទាំងពីរ យ៉ាងលឿននិងចីរភាពតុល្យភាពនិងស្មើគ្នា យកចិត្តទុកដាក់ សហប្រតិបត្តិការ ហិរញ្ញវត្ថុបង្កើនការតភ្ជាប់ងាយស្រួលបនីយកម្មពាណិជ្ជកម្ម និងវិនិយោគ ដោះស្រាយបញ្ហាការងារធ្វើស្ដាទំនុកទុកចិត្តរបស់ទីផ្សារជាដើម។ បណ្ដាថ្នាក់ដឹក នាំរបស់ទ្វិបទាំងពីរក៏ឯកភាពបន្តរួមចំណែកទៅក្នុងការ ខំប្រឹងប្រែងកែទម្រង់ធុរកិច្ចសេដ្ឋកិច្ចសកល ពិសេសគឺមូលនិធិរូបីយវត្ថុ អន្តរជាតិនិងធនាគារពិភពលោក ទន្ទឹមនឹងនោះគាំទ្រប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិងបញ្ចប់ដោយជោគជ័យវង់ចរចារ Doha។ របត់មួយក្នុងចំណោមរបត់សំខាន់ទៀតរបស់ ASEM ៩ គឺការបើកទូលាយ ចំនួនសមាជិកលើកទី៤របស់ ASEM ជាមួយការរៀបបញ្ចូលបន្ថែមសមាជិកថ្មី ចំនួន៣ បង្កើនចំនួនសមាជិករបស់ ASEM ពី៤៨ឡើង៥១។ ការរីកធំធាត់របស់ ASEM ដែលនិងកំពុងបន្តកំលាំងឲ្យវេទិការធំទី២លើពិភពលោកនេះ បន្ទាប់ពី អង្គការសហប្រជាជាតិនិងជាយន្តការអន្តរដំបន់ធំបំផុតលើពិភពលោកនា បច្ចុប្បន្ន។ គិតមកដល់ឥឡូវនេះ ASEM បានស្រូបយកចំនួនប្រជាជនប្រមាណ ៦០% ពាណិជ្ជកម្ម៦០%និង GDP ៥០%នៃពិភពលោកទាំងមូល។ បណ្ដាការ ចាប់ដៃរបស់ប្រទេសនានានៅសង្ខាងមហាសមុទ្រនឹងរួមចំណែកដោះស្រាយ វិបត្តិសេដ្ឋកិច្ចសកលដើម្បីស្ថិរភាពនិងភាពសម្បូរុងរឿងរួម៕
Related








