សញ្ញាសកម្មសំរាប់សន្តិភាពនៅមជ្ឈឹមបូព៌ា
07/02/2013 10:27
VOV-សន្និសីទកំពូលលើកទី១២របស់អង្គការឥស្លាម (OIC) ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦ និងទី៧កុម្ភៈនៅរដ្ឋធានីគែអេហ្ស៊ីប។ ក្រៅពីបណ្ដាខ្លឹម សារដែលបានយកមកពិភាគ្សានៅសន្និសីទលើកនេះ សាធារណៈមតិនៅផ្តោតសំខាន់ដល់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad ទៅកាន់អេហ្សីបទៀតផង។

VOV-អ៊ីរ៉ង់និងអេហ្សីបជាប្រទេសចំនួន២ដែលមានចំនួនប្រជាជនច្រើនបំផុតនៅដំបន់ មជ្ឈឹមបូព៌ា។ ប៉ុន្តែទំនាក់ទំនងរវាងក្រុងគែនិង Tehran ធ្លាក់ក្នុងភាពត្រជាក់ស្រេងក្រោយ បដិវត្តឥស្លាមនាឆ្នាំ១៩៧៩។ក្រោមសម័យកាលដឹកនាំរបស់អតីតប្រធានាធិបតី Hosni Mubarak ទំនាក់ទំនងរវាងប្រទេសទាំងពីរជួបការលំបាកជាច្រើន។ អេហ្សីបជានិច្ចកាល បង្កើតសម្ព័ន្ធភាពជាមួយប្រទេសអារ៉ាប់ផ្សេងៗដើម្បីឯកោអ៊ីរ៉ង់។ ប៉ុន្តែគិតតាំងពីពេល របបរបស់អតីតប្រធានាធិបតីលោក Hosni Mubarak ត្រូវផ្ដួលរំលំនិងអង្គការឥស្លាមភាតរៈ ឡើងកាន់អំណាចនៅប្រទេសនេះទំនាក់ទំនងរវាងក្រុងគែនិង Tehran បានមាន សញ្ញាត្រូវ បានកែលំអរ។ ដំបូងបងអស់គឺដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្សីប Mohamed Morsi ទៅកាន់អ៊ីរ៉ង់នាខែសីហាឆ្នាំទៅមិញដើម្បីចូលរួមសន្និសីទចលនាមិនចូលបក្ស សម្ព័ន្ធ។ សន្និសីទកំពូលលើកទី១២របស់អង្គការឥស្លាម (OIC) ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៦និងទី៧កុម្ភៈនៅរដ្ឋធានីគែអេហ្ស៊ីប។ (Image: Internet) ក៏ក្នុងដំណាក់កាលនោះ ភាគីទាំងពីរបានសំរេចចិត្តបើកឡើងវិញស្ថានទូតនៅប្រទេសនី មួយៗ។ អំពីបញ្ហាក្នុងដំបន់ ទោះបីនៅមានទស្សនខុសគ្នា ដូចជាវិបត្តិនយោបាយនៅស៊ីរី ប៉ុន្តែ Tehran និងគែសុទ្ធតែមានប្រតិកម្មយ៉ាងប្រុងប្រយ័ក្ន្រជៀសវាងធ្វើឲ្យខូចខាតដល់ទំ នាក់ទំនងទ្វេភាគីដែលភាគីទាំងពីរកំពុងខំប្រឹងប្រែងកសាងឡើងវិញ។ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Ali Akbar Salehi បានអនុវត្តដំណើរទស្សនកិច្ចទៅកាន់ក្រុងគែ ដើម្បីពិភាគ្សាអំពីបញ្ហាចងសម្ព័ន្ធជនឥស្លាមក្នុងដំបន់។ ជាច្បាស់ណាស់ថានេះជាសញ្ញា សកម្មគ្នុងទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់ ជាមួយអេហ្សីបក្រោយរយៈពេលដ៏វែងមួយកាត់ ផ្ដាច់ទំនាក់ទំនងការទូត។ ក្នុងកាលទេសៈនោះដំណើរទស្សនកិច្ចនៅអេហ្សីបរបស់ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់សាធារណៈមតិនៅក្នុង ដំបន់ក៏ដូចជានៅលើពិភពលោក។ តាមមជ្ឈដ្ឋានអ្នកវិភាគថាមហាអំណាចចំនួន២នៅ មជ្ឈឹមបូព៌ានេះមានមូលហេតុគ្រប់គ្រាន់ដើម្បីខិតមកជិតគ្នា។ ចំពោះអ៊ីរ៉ង់ ការចងសម្ព័ន្ធ ជាមួយអេហ្សីបនឹងបើកទ្វាឲ្យអ៊ីរ៉ង់ចូលរួម ជាមួយប្រទេសអារ៉ាប់ផ្សេងៗបន្ធូស្រាលភាព តានតឹងរវាងប្លុកឥស្លាមទាំងពី Sunni និង Shi’ite។ ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ អេហ្សីបក៏ជួយឲ្យអ៊ីរ៉ង់បន្ធស្រាលភាពឯកោជាងចំពោះការហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងការដាក់ ទណ្ឌកម្មរបស់ងាមេរិកលោកខាងលិចនិងបណ្ដាប្រទេសក្នុងដំបន់។ ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad (Image: Internet) ចំពោះអេហ្សីបរូបភាពប្រទេសមួយលិចក្នុងអស្ថិរភាពនយោបាយនិងស្ថានភាពច្របុត ច្របល់ការធ្វើបាតុកម្មបានធ្វើឲ្យតួនាទីរបស់ប្រទេសនេះក្នុងតំបន់ត្រូវធ្លាក់ចុះទ្ធិពលជា ចាច្រើន។ ដុច្នេះដើម្បីត្រឡប់មកបង្ហាញនូវឋានៈលំអរខរបស់ខ្លួនវិញនុងតំបន់គ្មានអ្វីផ្សេងក្រៅពីការធ្វើពហុបែបបនីយកម្មបណ្ដាទំនាក់ទំនងក្នុងតំបន់ រក្សាទំនាក់ទំនងជាមួយប្រទេសធំៗ ក្នុងនោះមានអ៊ីរ៉ង់ផង។ ដំណើរទស្សនកិច្ចនៅអេហ្សីបរបស់ប្រធានាធិបតី Mahmoud Ahmadinejad មិនត្រឹម តែបង្កើតឱកាសជំរុញកិច្ចសហប្រតិបត្តិការរវាងមហាអំណាចចំនួន២នៅមជ្ឈឹមបូព៌ា ប៉ុណ្ណោះទេថែមទាំងបើកចេញរាល់សញ្ញាសុទិដ្ឋិនិយមបង្កើតគ្រឹះស្ថិរភាពនយោបាយ នៅប្រទេសនីមួយៗក្នុងដំបន់។ ការចាប់ដៃប្រក្បដោយភាពកក់ក្ដៅរវាង Tehran និងគែ ក្រោយរយៈពេលដ៏វែងមួយត្រូវផ្អាក់គឺជាសញ្ញាសកម្មពោពេញទៅដោយក្តីសង្ឃឹម ចំពោះខឿនសន្តិភាពសម្បូររុងរឿងមួយនៅតំបន់កំពុងក្តៅគរគុកនេះ៕
Related








