VOV WorldVOV World
សញ្ញាសម្គាល់ពិសេសក្នុងកិច្ចសហប្រតិបតិ្តការទាំងទ្វេភាគីនិងពហុភាគី
02/07/2019 07:55
(VOVWORLD) - នាថ្ងៃទី១ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននិងចូលរួមកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី២៨ ខែ មិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ដំណើរទស្សនកិច្ចលើកនេះបានបន្សល់ទុកមកនូវ សញ្ញាសម្គាល់ដ៏ល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុន។ ទន្ទឹមនឹង នោះ តាមរយៈការចូលរួមកិច្ចប្រជុំកំពូល G20 លើកនេះ វៀតណាមក៏បានសរ អោយឃើញនូវស្មារតីសមាហរណកម្មដោយម្ចាស់ការ ក៏ដូចជាចូលរួមចំណែក ប្រកបដោយការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិនិងតំបន់នានាផងដែរ។
 ទិដ្ឋភាពនៅជំនួបពិភាក្សារវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖ chinhphu.vn)