ស្ថាបនារបៀបរបបជួយវិទ្យាសាស្ត្រវៀតណាមអភិវឌ្ឍន៍
30/01/2019 08:27
(VOVWORLD) -ជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយអ្នកវិទ្យាសាស្ត្រគំរូចំនួន ៣០០ រូប លើវិស័យជាច្រើន ដែលតំណាងឲ្យ បញ្ញវន្តចំនួន ៤ លាននាក់នៅទូទាំងប្រទេស ដើម្បីផ្ទៀងស្ដាប់ការផ្ដល់មតិចំពោះការអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិបានប្រព្រឹត្តិទៅនាថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពសំដៅចាប់ផ្ដើម និងប្រមូលផ្ដុំប្រភពកម្លាំងបញ្ញាវន្តយ៉ាងខ្លាំងក្លា រួមវិភាគទានក្នុងការអភិវឌ្ឍរបស់វៀតណាមនាពេលអនាគត។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ̣(ឆ្វែង) នៅក្នុងជំនួបនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថាសមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិគឺមានការរួមវិភាគទានផ្ទាស់ដ៏ធំធេងរបស់កម្លាំងបញ្ញាវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាម។ បក្ស និងរដ្ឋជានិច្ចកាលគោរពជួរបញ្ញាវន្ត និងអ្នកមានទេពកោសល្យ។
Related








