ស្វែងរកទិសដៅថ្មីសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
17/05/2018 08:52
(VOVWORLD) - ដោយមិនអើពើដល់ការដែលអាមេរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បណ្ដាប្រទេសហត្ថលេខានៅសេសសល់កំពុងស្វែងរកទិសដៅថ្មីយ៉ាងសកម្មដើម្បីផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នៅមានសុពលភាព។ ទោះជាណាក៏ដោយដំណើរការនេះមិន ងាយស្រួលឡើយ។
ស្វែងរកទិសដៅថ្មីសំរាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ វាសនានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្រោយពីអាមេរិកប្រកាសចេញពីឯកសារជាប្រវត្តិសាស្ត្រនេះនៅបន្តជាប្រធានបទ «ក្កៅគគុក» ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ។ អ៊ីរ៉ង់ទើបនឹងអះអាងនឹងបន្តអនុវត្តកិច្ចព្រមព្រៀងពោលខាងលើដោយលក្ខ័ណ្ឌថា បណ្ដាប្រទេសអឺរ៉ុបនៅរក្សាកិច្ចព្រមព្រៀងនេះ។ ខណៈពេលនោះ អាមេរិកដាស់តឿន ដោយឥតឈប់ឈរសម្ព័ន្ធមិត្តនានារបស់ខ្លួនគឺអង់គ្លេស បារាំង អាល្លឺម៉ង់ សហការជា មួយវ៉ាស៊ីនតោន ព្រមទាំង ព្រមាននឹងដាក់ទណ្ឌកម្មបណ្ដាក្រុមហ៊ុនអឺរ៉ុបប្រសិនបើបន្ត ធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ដែរ។
Related
More








