ស្វ័យភាពយុទ្ធសាស្ត្រ៖ ប្ញទ្ធានុភាពវៀតណាមក្នុងយុគសម័យថ្មី
08/01/2026 08:39
(VOVWORLD) - ចំណុចលេចធ្លោមួយនៅក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ ដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្សគឺ "ស្វ័យភាពយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯង និងបោះជំហានរឹងមាំនៅក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ”។ នេះមិនត្រឹមតែជាការសង្ខែបលក្ខណៈទូទៅនៃទិសដៅអភិវឌ្ឍន៍របស់ប្រទេស នាដំណាក់កាលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែការប្រមូលផ្តុំតម្លៃស្នូលនៃការត្រិះរិះយុទ្ធសាស្ត្ររបស់វៀតណាមនៅក្នុងបរិបទដែលពិភពលោកមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។

"ស្វ័យភាពយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯង និងបោះជំហានរឹងមាំនៅក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ" ឆ្លុះបញ្ចាំងពីតម្លៃស្នូល និងបាវចនាសកម្មភាពដែល បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ ដើម្បីដឹកនាំប្រទេសជាតិឈានចូលទៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីដោយម្ចាស់ការ ជឿជាក់លើខ្លួនឯង និងប្រកបដោយចីរភាព។ សេចក្តីព្រាងរបាយការណ៍នយោបាយសម្រាប់ដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស គឺត្រឹមត្រូវទាំងស្រុងក្នុងការដាក់ភារកិច្ច «កសាង និងសុក្រឹត្យដោយសមកាលកម្មស្ថាប័នសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ» នៅជួរមុខ។ រូបភាព៖ VGP
TAG
VOV/VOVworld/ស្វ័យភាពយុទ្ធសាស្ត្រ/ប្ញទ្ធានុភាព/វៀតណាម/យុគសម័យថ្មី
Related
More








