តភ្ជាប់សេដ្ឋកិច្ច និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយ សហព័ន្ធរុស្ស៊ី ន័រវែស និងស៊ុយអែត
29/05/2019 08:22
(VOVWORLD) -នាថ្ងៃទី ២៩ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ព្រះរាជាណាចក្រ ន័រវែស និងស៊ុយអែតប្រកបដោយជោគជ័យ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា ដំណើរទស្សនកិច្ចទាំងនេះ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះប៉ុណ្ណោះទេ ថែមទាំងអះអាង ថាវៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសមិត្តជាប្រពៃណីទៀតផង។ ដំណើទស្សនកិច្ចនៅប្រទេសទាំងបីដូចដែលបានពោលខាងលើ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាមបានប្រព្រឹត្តិទៅក្នុងរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែឧសភា។ថ្នាក់ដឹកនាំនៃប្រទេសទាំងបីសុទ្ធតែបានអះអាងនូវទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើរជាមួយវៀតណាម គឺជាគ្រឹះស្ថានដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស ក៏ដូចជាមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀត ណាមផងដែរ។
Related








