VOV WorldVOV World
ដកខ្លួនចេញពី JCPOA៖ ជំហានដ៏ប្រថុយប្រថានរបស់អាមេរិក
09/05/2018 08:00
(VOVWORLD) - មុនកាលកំណត់ចុងក្រោយ៤ថ្ងៃ នារសៀលថ្ងៃទី៨ ឧសភា ប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសសេចក្ដីសម្រេចគួរឲ្យសោកស្ដាយនោះគឺដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់ ហើយស្ដារបទដាក់ទណ្ឌកម្មតម្រង់ទៅលើប្រទេសអ៊ីស្លាមនេះឡើងវិញ។
 ដកខ្លួនចេញពី JCPOA៖ ជំហានដ៏ប្រថុយប្រថានរបស់អាមេរិក (រូបថត៖ Xinhua/TTXVN) សេចក្ដីសម្រេចរបស់ម្ចាស់សេតវិមានរូបនេះត្រូវបានបកស្រាយថា សំដៅធានាផលប្រយោជន៍របស់អាមេរិក ប៉ុន្តែវាបានបណ្ដាលឲ្យទំនាស់រវាងអាមេរិកនិង EU កាន់តែធ្ងន់ធ្ងរ ហើយទម្លាក់កិត្យានុភាពរបស់អាមេរិកលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត សេចក្ដីសម្រេចនេះអាចបណ្ដាលឲ្យតំបន់មជ្ឈឹមបូព៌ាធ្លាក់ចូលទៅក្នុងវិបត្តិ។ ក្នុងបទថ្លែងមតិនារសៀលថ្ងៃទី៨ ឧសភា ប្រធានាធិបតីលោក Donald Trump បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា កិច្ចព្រមព្រៀងសកម្មភាពដ៏ទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA) ដែលរដ្ឋអំណាចមុនបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និងចិននោះ គឺកិច្ចព្រមព្រៀងអាក្រក់មួយ ហើយមិនមានអត្ថប្រយោជន៍ណាមួយចំពោះសន្តិភាពឡើយ។ តាមលោក Trump ថា កម្មវិធីនេះមិនអាចរារាំងអ៊ីរ៉ង់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ក៏ដូចជារារាំងអ៊ីរ៉ង់ផ្ដល់ហិរញ្ញប្បទានជូនដល់ក្រុមភេរវកម្មឡើយ។ ដោយហេតុនេះ ទើបអាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយស្ដារបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ។

More