ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។
27/06/2012 08:15
VOV-នាថ្ងៃទី២៧មិថុនានៅក្រុង Brussel ប៉ែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និង សមាជិកជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការ បរទេសរបស់សហភាពអឺរុប (EU) លោកស្រី Cartherine Ashton បានចុះហត្ថលេខា លើកិច្ច ព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើ គ្រប់វិស័យវៀតណាម- EU (PCA) ជាផ្លូវការនិងចាប់ ផ្ដើមដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី (FTA)។

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។ VOV- កិច្ច ព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម- EU (PCA) រួមមាន៨ជំពុកនិង៦៥មាត្រាក្នុងនោះអះអាងបណ្ដាគោលការណ៍ សារវន្តនៃទំនាក់ទំនងរបស់ភាគីទាំងពីរ កំណត់ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យពីកិច្ចសហប្រតិតបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មវិនិយោគដល់កិច្ច សហប្រតិបត្តិការយុតិធម៍ការពារសន្តិភាពសន្តិសុខអន្តរជាតិ។ តាមឯកអគ្គរដ្ឋ ទូតប្រធានដំណាងEC ប្រចាំនៅវៀតណាម Franz Jessen ថា បើប្រៀបនឹងកិច្ច ព្រមព្រៀងក្របខ័ណ្ឌអំពីកិច្ចសហប្រតិបត្តិការវៀតណាម-EC ដែលបាន ចុះហត្ថលេខានាឆ្នាំ១៩៩៥នោះ PCA វៀតណាម-EU ដែលត្រូវបានចុះហត្ថលេខា លើកនេះបង្ហាញការបោះជំហានអភិវឌ្ឍន៍ដ៏ធំធេងជ្រាលជ្រៅនៃទំនាក់ទំនង វៀត ណាម-EUក្រោយរយៈពេល២០ឆ្នាំ នាំទំនាក់ទំនងឈានទៅដំណាក់កាលថ្មី មួយក្នុងក្របខ័ណ្ឌទូលំទូលាយជាងនិងកំរិតសហប្រតិបត្តិការជ្រាលជ្រៅជាង សមស្របនឹងតួនាទីថ្មីរបស់ EU និងតួនាទីអន្តរជាតិកាន់តែកើនខ្លាំងឡើងពី មួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត Franz Jessen បានថ្លែងថា៖ “ទំនាក់ទំនងរបស់យើងបានមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ គិតតាំង ពីពេលបង្កើតទំនាក់ទំនងមុននេះ២០ឆ្នាំមក ទំនាក់ទំនងរវាង វៀតណាម-EU ទើបតែនឹងផ្អែកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចវិនិយោគប៉ុណ្ណោះ និងដល់ឥឡូវនេះទំនាក់ទំនងសហប្រតិបត្តិការនោះបានបើកទូលាយទាំងអំពី នយោបាយទៀតផង។ ជាមួយ PCA ដែលបានចុះហត្ថលេខានោះយើងមាន យន្តការសហប្រតិបត្តិការជិតស្និទ្ធជាងអំពីការសន្ទនាសិទ្ធិមនុស្សនិងកិច្ច សហប្រតិបត្តិការអំពីសន្តិសុខ ដែលនៅទីនោះភាគីទាំងពីររួមគ្នាដោះស្រាយ រាល់ហានិភ័យរួម។” ឯកអគ្គរដ្ឋទូតប្រធានដំណាងEC ប្រចាំនៅវៀតណាម Franz Jessen ចំពោះវៀតណាម យថាទស្សន៍បើកទូលាយទីផ្សារ EU ក្រោយពេលចុះ ហត្ថលេខា PCA នៅមានច្រើន ពីព្រោះពាណិជ្ជកម្ម វៀតណាម-EU ទើបនឹងស្រូបយកប្រមាណ០,៥%នៃតំលៃប្រាក់ពាណិជ្ជកម្មសរុបរបស់ EUប៉ុណ្ណោះ។ PCA ក៏បង្កបុព្វបទសំខាន់ដើម្បីភាគីទាំងពីរឈានចូលចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTA)។ ការចរចារនិងចុះហត្ថលេខា FTA វៀតណាម- EU នឹងបើកចេញឱកាសជាច្រើន លប់ចោលរបងពាណិជ្ជកម្មរដ្ឋាករ បង្កភាព ងាយស្រួលសំរាប់កំណើននាំចេញនិយាយដោយឡែកនិងកំណើនសេដ្ឋកិច្ច និយាយរួម។ នាបច្ចុប្បន្នត្រឹមតែមានទំនិញនាំចេញប្រមាណ៤២%របស់វៀត ណាមទៅ EU បានទទួលពន្ធអនុគ្រោះ០%។ប្រសិនបើ FTA បានអនុវត្ត អាត្រានេះនឹងកើនឡើង៩០%។ ទន្ទឹមនឹងនោះរួមជាមួយដំណើរការចរចារ FTA EU នឹងជំរុញការទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារចំពោះវៀតណាម បង្កភាពងាយស្រួលឲ្យវៀតណាមក្នុងការតស៊ូនឹងរូបភាពគាំពារពាណិជ្ជកម្ម ដូចជាពន្ធប្រឆាំងការលក់បង្ខូចតំលៃ។ អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ EU សន្យាអំពីគោលការណ៍ក្នុង PCA បន្តផ្ដល់ជំនួយអភិវឌ្ឍន៍សំរាប់វៀតណាមក្នុងដំណាក់កាលថ្មីក្រោយឆ្នាំ២០១៣ សមស្របនឹងយុទ្ធសាស្ត្រនិងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ EU សន្យាបង្កើនការជួយឧបត្ថម្ភវៀតណាមទទួលបានគោលដៅអភិវឌ្ឍន៍ត្រូវ បានអន្តរជាតិទទួលស្គាល់ ក្នុងនោះមានគោលដៅសហ័សវស្សរបស់អង្គការ សហប្រជាជាតិ (MDGs)។ អំពីនយោបាយ កិច្ចព្រមព្រៀង PCA នឹងរួមចំណែក ធ្វើឲ្យជ្រាលជ្រៅជាងដល់ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងវៀតណាម និងEU។ បណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុង PCA អំពីនយោបាយ សន្តិសុខសន្តិភាពជាមូលដ្ឋានដើម្បីភាគីទាំងពីរបង្កើនការសន្ទនានិង សហប្រតិបត្តិការក្នុងការដោះស្រាយបណ្ដាបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ទាំងលើវិស័យទ្វេភាគីនិងវេទិការពហុភាគីដូចជាអង្គការសហប្រជាជាតិ ASEM និងជាពិសេសគឺអាស៊ាន- EU ក្នុងពេលវៀតណាមជាប្រទេសគ្រប់គ្រងទំនាក់ ទំនងអាស៊ាន-EU នាខែកក្កតាឆ្នាំ២០១២។ ឯកអគ្គរដ្ឋទូត ប្រធានដំណាង គណៈកម្មាធិការអឺរុបប្រចាំនៅវៀតណាម Franz Jessen បានអះអាងថា៖ “ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថាការចុះហត្ថលេខា PCA វៀតណាម-EU នឹងបើក ចេញទំព័រថ្មីសំរាប់ទំនាក់ទំនងរវាងវៀតណាម-EU។ អាចនិយាយបានថាយើង បាននាំទំនាក់ទំនងនេះក្លាយទៅជាទំនាក់ទំនងបើកទូលាយនិងពហុបែប។” ជាមួយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងសកម្មរបស់ទំនាក់ទំនងរវាងវៀតណាម ជាមួយ EU និងប្រទេសសមាជិកក្នុងរយៈពេល២០ឆ្នាំកន្លងមក ការចុះហត្ថលេខា លើ PCA ជាផ្លូវការនិងចាប់ផ្ដើមចរចារ FTA វៀតណាម-EU នឹងបើកចេញទំព័រថ្មី១ក្នុងទំនាក់ទំនងវៀតណាមនិង EU។ ទំនាក់ទំនងរវាងភាគីទាំងពីរកំពុងស្ថិតក្នុង ក្របខ័ណ្ឌនិងកំរិតសហប្រតិបត្តិការធំទូលាយនិងជ្រាលជ្រៅជាង រួមចំណែកបំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលខាងមុខ៕
Related







