VOV WorldVOV World
ដំណើរទស្សនកិច្ចអះអាងនូវផលប្រយោធន៍របស់ អាមេរិនៅទ្វីបអាស៊ី
09/04/2013 06:33
ក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក John Kerryចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចំនួន៣ នៅទ្វីបអាស៊ីគឺ ចិន​​​​ កូរ៉េខាងត្បូងនិងជ​ប៉ុន។សារដែលបាន នាំចេញមុនដំណើរទស្សនកិច្ចនេះបានសរឲ្យឃើញថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obamaនៅផ្តោតសំខាន់ដល់គោលនយោបាយ ឆ្ពោះទៅអាស៊ីដ៍ដែល។
ដំណើរទស្សនកិច្ចអះអាងនូវផលប្រយោធន៍របស់ អាមេរិនៅទ្វីបអាស៊ី
​​​​​​​​​​​​​​                     រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក John Kerry(រូបថត​Internet) Vovworld-ដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក John Kerryត្រូវបានចាត់ទុកជាភ័ស្តុតាង១សំរាប់សេចក្តីប្រកាសដែលលោក នាំចេញជាមួយសមភាគីអូស្រ្តាលីលោក Bob Carrក្នុងដំណើរទស្សនកិច្ចនៅវ៉ាស៊ីន តោននាខែមីនាកន្លងទៅថា៖អាមេរិកនឹងអនុវត្តគោលនយោបាយឆ្ពោះទៅអាស៊ី មុននេះតទៅទៀត។តាមកាលបរិច្ឆេតគឺលោក John Kerryនឹងទៅបំពេញទស្សនកិច្ច នៅ កូរ៉េខាងត្បូង ជ​ប៉ុន និងចិន​​​​  ក្រោយពីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុម ប្រទេស G8 នៅក្រុងឡុងនាថ្ងៃទី១០និងទិ១១មេសា។គោលដៅនៃដំណើទស្សនកិច្ច នេះត្រូវបានអះអាងក្នុងសេចក្តីប្រកាសរបស់អ្នក​នាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី  Victoria Nuland ថា៖រដ្ឋមន្រ្តីការបរទេសនឹងបន្តអះអាងនូវកិច្ចសន្យារបស់ អាមេរិកស្តីពីការបើកទូលាយនិងជំរុញសន្តិសុខសេដ្ឋកិច្ចក៍ដូចជាផលប្រយោធន៍ យុទ្ឋសាស្រ្តផ្សេងៗរបស់អាមេរិកនៅដំបន់អាស៊ីប៉ាស៊ីហ្វិក។ក៍តាម​លោកស្រី  Victoria Nuland ថា៖លោក John Kerryនឹង​ដំណើរការចរចារជាមួយបណ្តាសមភាគីអំពីបញ្ហា ទ្វេភាគី​​ ពហុភាគី​និងបញ្ហាក្នុងដំបន់ក៍ដូចជាកិច្ចសហប្រតិបត្តិការនិងបរិស្ថានផងដែរ។ជាពិសេសការដែលសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េសាកល្បងនុយក្លេ អ៊ែរ។នេះជាប្រការងាយយល់ពេលដែលដំណើរទស្សនកិច្ចរបស់លោកJohn Kerry ប្រព្រិត្តទៅក្នុងស្ថានភាពភាពតានតឹងលើឧបទ្វីបកំពុងកើនឡើងនាប៉ុន្មានថ្ងៃនេះ។និង ព្យុងយ៉ាងគំរាមកំហែងវាយប្រហារទៅលើវ៉ាស៊ីនតោន​ Seoul ពេលដែលអាមេរិកបញ្ជូន នាវានិងយន្តហោះទៅកាន់កូរ៉េខាងត្បូងសំដៅដំណើរការធ្វើសមយុទ្ឋ។ថ្លែងមតិមុន ដំណើរទស្សនកិច្ចនេះរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក JohnKerryបានអះអាង ឡើងវិញថា៖អាមេរិកនឹងធ្វើអ្វីៗចាំបាច់ដើម្បីការពារសម្ព័ន្ឋមិត្ត កូរ៉េខាងត្បូងនិងជប៉ុន។ ក្នុងពេលនោះថ្ងៃទី៥មេសាភាគីជប៉ុនបាននាំចេញរបាយការណ៍ស្តីពីគោលនយោបាយ កិច្ចការបរទេសជាប្រចាំឆ្នាំរបស់ខ្លួនក្នុងនោះសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនង សន្តិសុខជប៉ុនអាមេរិកក្នុងការរក្សាស្ថិរភាពនៅដំបនើអាស៊ីប៉ាស៊ីហ្វិក។របាយការណ៍ក៍ បានអះអាងថា៖ជប៉ុននិងរិះរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលក្នុងនោះ មានអាមេរិកផងសំដៅសំណូមពរឲ្យសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ ប្រតិបត្តិតាមបណ្តាសេចក្តីសំរេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិង កិច្ចព្រមព្រៀងដែលទទួលបានក្នុងការជួបចរចារ៦ភាគី។បន្ទាប់ពីដំណើរទស្សនកិច្ច នៅប្រទេសចំនួន៣នៅទ្វីបអាស៊ីរបស់រដ្ឋមន្ត្រីការបរទេសJohn Kerryលើកនេះគឺ២ខែ ក្រោយលោកនឹងវិលត្រឡប់មកទ្វីបអាស៊ីវិញដើម្បីចូលរួមកិច្ចប្រជុំនៃបណ្តារដ្ឋមន្រ្តី ការបរទេសាអាស៊ាននៅប៊្រុយនេនាខែមិថុនាខាងមុខព្រមទាំទៅបំពេញទស្សនកិច្ច ប្រទេសមួយចំនួននៅអាស៊ីអគ្នេយ៍ទៀតផង។ដំណើរទស្សនកិច្ចទាំងនេះបានសរឲ្យ ឃើញថា៖ដំបន់នេះដើតួនាទីសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់រដ្ឋ អំណាច​ប្រធានាធិបតីBarack Obama៕