ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ
31/01/2013 08:49
VOV-ក្នុងពេលដែលសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េប្តេជ្ញាចិត្តដំណើរការសាកល្បងកាំជ្រួច លើកទី៣សំដៅឆ្លើយតបនឹងសេចក្តីសំរេចចិត្តដាក់ ទណ្ឌកម្មថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអំពីការបាញ់បង្ហោះផ្កាយរណប់នៃប្រទេសនេះនាខែធ្នូឆ្នាំទៅមិញ កូរ៉េខាងត្បូង នាថ្ងៃទី៣០មករាបានប្រកាសបានបាញ់បង្ហោះកាំជ្រួចរុញបំពាក់ ផ្កាយរណប់ប្រកបដោយ ជោគជ័យ។ រឿងហេតុទាំងនេះបានធ្វើឲ្យស្ថានភាព លើឧបទ្វិបកូរ៉េបង្កើននូវភាពតានតឹងថ្មី។

ត្រូវការដំណោះស្រាយការទូតថ្មីមួយសំរាប់ឧបទ្វិបកូរ៉េ VOV-កាំជ្រួចរុញ Naro រឺដែលហៅថា Korea Space Launch Vehicle-1 បានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកូរ៉េខាងត្បូងនៅឆ្នេសមុទ្រភាគខាងត្បូងកូរ៉េខាងត្បូងនារសៀលថ្ងៃទី៣០មករាតាមម៉ោងដំបន់។ ការបាញ់បង្ហោះបានប្រព្រឹត្តទៅតាមផែនការនិងកាំជ្រួចទទួលបានកំរិតកំពស់តាមគោលដៅ។ នឹងគ្មានអ្វីត្រូវនិយាយប្រសិនបើក្តីសប្បាយរីករាយនេះមិនចំណុះទៅលើកូរ៉េខាងត្បូងនិងទំនាក់ ទំនងរវាង Seoul-ព្យុងយ៉ាងក្នុងច្រើនឆ្នាំកន្លងមកមានភាពកត់ក្តៅ។ ប៉ុន្តែការពិតគឺ ផ្ទុយទៅវិញ។ តាំងពីយូមកទំនាក់ទំនងតានតឹងរវាងកូរ៉េទាំងពីរភាគរួមជាមួយ អក្បកិរិយាអមិត្តរបស់អាមេរិកកូរ៉េខាងត្បូងអំពីបញ្ហានុយគ្លេអ៊ែរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបំផ្លាញ់រាល់ការខំប្រឹងប្រែងកសាងសន្តិភាព លើឧបទ្វិបកូរ៉េ។ ដូច្នេះកម្មវិធីកាំជ្រួចរបស់កូរ៉េខាងត្បូងបានធ្វើឲ្យប្រទេសជិតខាង ខឹងសម្បាណាស់និងក្នុងសេចក្តីប្រកាសនាពេលថ្មីៗបំផុតព្យុងយ៉ាងបានចាត់ទុកថាមិនស្មើរភាពក្នុងពេលករណីបាញ់បង្ហោះកាំជ្រួចចម្ងាយឆ្ងាយដោយបំពាក់នាំ ផ្កាយរណប់របស់គេត្រូវរងបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ កាំជ្រួចរុញ Naro រឺដែលហៅថា Korea Space Launch Vehicle-1 បានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាសកូរ៉េខាងត្បូងនៅឆ្នេសមុទ្រភាគខាងត្បូងកូរ៉េខាងត្បូង នារសៀលថ្ងៃទី៣០មករាតាមម៉ោងដំបន់។ ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើបទដាក់ទណ្ឌកម្មបំពេញបន្ថែមសំដៅទៅលើសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េក្នុងពេលប្រទេសនេះបានបាញ់បង្ហោះកាំជ្រួចនាថ្ងៃទី១២ធ្នូឆ្នាំ២០១២ ស្រាប់ តែព្យុងយ៉ាងត្រូវគំរាមកំហែងជាច្រើនលើកច្រើនសារដំណើរការសាកល្បង នុយគ្លេអ៊ែលើកទី៣។ នាពេលថ្មីៗនេះ នៅមហាសន្និបាតលេខាបក្សភាគ មូលដ្ឋានរបស់បក្សពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី ២៩មករា លោក Kim Ki Nam លេខាបក្សទទួលបន្ទុកឃោសនាសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអំពាវនាវប្រជាជនទាំងមូលចូលរួមប្រឆាំង ដើម្បីឆ្លើយតបការគំរាមកំហែងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីភាគីកូរ៉េ ខាងត្បូងនិងអាមេរិក។ ពីមុនមក សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជានិច្ចកាលរក្សារឹងមាំគោលជំហរថា ការសាកល្បងនុយគ្លេអ៊ែគឺជាការទាមទា របស់ប្រជាជននិងគ្មានអ្វីអាចរារាំងប្រទេសនេះក្លាយទៅជាមហាអំណាចយោធា មួយបានឡើយ។ លើស្ថានភាពជាក់ស្ដែងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅតែ អនុវត្តការងារអ្វីដែលគេគំរាមកំហែងគឺនឹងត្រូវតែធ្វើ។ ដូច្នេះការដែលសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការសាកល្បងនុយគ្លេអ៊ែលើកទី៣ក្នុង ប៉ុន្មានថ្ងៃខាងមុខពិតប្រាកដថាជាប្រការមិនចាំបាច់ព្យាករណ៍ឡើយ។ ដល់ ដំណាក់កាលនេះប្រភពព័ត៌មានយោធានិងចារកម្មជាច្រើនរបស់កូរ៉េខាងត្បូងបាន សឲ្យឃើញថាបណ្ដាសកម្មភាពត្រៀមឲ្យការសាកល្បងនេះកំពុងត្រូវបាន សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការនិងរយៈពេលដែល ព្យុងយ៉ាងជ្រើសរើសអាចជាទិវាកំណើតថ្នាក់ដឹកនាំ Kim Jong Il រឺពិធីទទួល ដំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់កូរ៉េខាងត្បូង Park Geun hye។ ព្យុងយ៉ាងត្រូវគំរាមកំហែងជាច្រើនលើកច្រើនសារដំណើរការសាកល្បងនុយគ្លេអ៊ែលើកទី៣។ ពីស្ថានភាពនាបច្ចុប្បន្នមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ដល់ពេលត្រូវការ មានដំណោះស្រាយថ្មីមួយលើគ្រប់ជ្រុងជ្រោយជាងជំនួសឲ្យរាល់ដំណោះ ស្រាយចាស់ដែលមិនពង្រីកបានប្រសិទ្ធភាពរហូតក្នុងរយៈពេលវែងមួយ។ កំលាំងគាបសង្កត់ដ៏ធំធេងពីសហគមន៍អន្តរជាតិរឺកិច្ចសហប្រតិបត្តិការរវាង ជប៉ុន-កូរ៉េខាងត្បូងក្នុងការដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េឲ្យបោះចោលផែនការសាកល្បងនុយគ្លេអ៊ែអាចនឹងមិននាំមកនូវប្រសិទ្ធ ភាពអ្វីឡើយ ប្រការចាំបាច់និងសំខាន់បំផុតនាបច្ចុប្បន្នគឺបណ្ដាភាគីទាក់ទិន ត្រូវអត់ធ្មត់និងជៀសវាងរាល់សកម្មភាពដែលធ្វើឲ្យកាន់តែមានភាពតានតឹង ឡើងៗជះឥទ្ធិពលដល់គោលដៅរំសាយសព្វាវុធនុយគ្លេអ៊ែលើឧបទ្វិបកូរ៉េ។ ប៉ុន្តែការបាញ់បង្ហោះកាំជ្រួចរបស់កូរ៉េខាងត្បូងក្នុងដំណាក់កាលក្តៅគគុករ នេះជាការបញ្ឈឺចិត្តចំពោះរដ្ឋអំណាចរបស់នាយឧត្តមសេនីយ៍ Kim Jong Un។ ឧបទ្វិបកូរ៉េពិតប្រាកដថានឹងមានបំរែបំរួលអាក្រក់ទៅៗក្នុងប៉ុន្មានថ្ងៃខាងមុខ និងសន្តិភាពសំរាប់ដំបន់នេះគឺជាប្រការទន្ទឹងរងចាំ៕
Related








