វៀតណាម និងអាស៊ានអនុវត្តន៍បណ្ដាគោលដៅស្ថាបនាសហគមន៍
01/08/2018 11:00
(VOVWORLD) -នាថ្ងៃទី ២ សីហា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥១ (AMM-៥១) និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសទាក់ទិននានាត្រូវបានបើកនៅប្រទេសសឹង្ហបុរី។ ខ្លឹមសារសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុង AMM-៥១ គឺជាការតម្រង់ទិសដៅ និងដំណោះស្រាយសម្រាប់ការស្ថាបនាសហគមន៍អាស៊ាន អនុវត្តន៍បណ្ដាផែនការមេស្ដីពីការស្ថាបនាសហគមតាមទស្សនៈវិស័យអាស៊ាន ឆ្នាំ ២០២៥។ គណប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញចូលរួមសន្និសីទនេះ នឹង ពិភាក្សាយ៉ាងសកម្ម ដើម្បីជំរុញបណ្ដាអាទិភាពរួមរបស់អាស៊ាន និងជំរុញយ៉ាងជាក់ស្ដែងទំនាក់ទំនងរវាងអាស៊ាន និងដៃគូនានា។
(រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម) សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការនាឆ្នាំ 2015 ។ នេះគឺជាសមិទ្ធិផលដ៏ធំធេងនៃដំណើរការតភ្ជាប់ និងធ្វើសមាហរណកម្មអាស៊ាន ជានិមិត្តរូបនៃសាមគ្គីភាព សុខសន្តិភាព និងវឌ្ឍនភាព។ ក្រោយរយៈពេល ៣ ឆ្នាំប្រតិបត្ដិការមក សហគមន៍អាស៊ានសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន លើសសរទ្រូងទាំង ៣ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។
Related








