វៀតណាម-បេឡារុសបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី
26/06/2017 06:39
(VOVWORLD) -នាថ្ងៃទី២៦មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅបេឡារុស តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី បេឡារុស លោក Alexander Lukashenko។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការនៅ បេឡារុសលើកដំបូងរបស់ប្រធានរដ្ឋលោក Tran Dai Quang សំដៅរួមចំណែក បន្តអនុវត្តគោលមាគ៌ាកិច្ចការបរទេសពហុបែប ពហុភាគីជាពិសេស ពង្រឹងនិងពង្រីក ទំនាក់ទំនងជាមួយប្រទេសមិត្តប្រពៃណីផងដែរ។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ(រូបថតៈ vov.vn) ទោះបីជានៅឆ្ងាយដល់៧.០០០គីឡូម៉ែត្រក៏ដោយ ប៉ុន្តែ វៀតណាមនិង បេឡារុសមានប្រពៃណីមិត្តភាពតាំងពីយូរណាស់មកហើយ។ អស់រយៈពេល២៥ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត(១៩៩២-២០១៧) មក វៀត ណាមនិងបេឡារុសទទួលបានសមិទ្ធិជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ប្រទេសទាំងពីរក៏ទទួលបានទំនុកទុកចិត្តនយោបាយខ្ពស់និងសហការគ្នាយ៉ាង ស៊ីជម្រៅលើឆាកនយោបាយអន្តរជាតិផងដែរ។
Related
More








